កណ្ដាល ÷ តាមប្រភព ពីក្រុមឈ្មួញ ដែលនាំចូលទំនិញ ពីស្រុកយួន ឆ្លងកាត់ខេត្តស្វាយរៀង នឹងខេត្តព្រៃវែង មានរថយន្តទាំងតូចទាំងធំ ដឹកបន្លែ ផ្លែឈើ គ្រឿងម្ទេសគ្រប់មុខ ដល់ចំណុច ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ឈ្មួញទាំងនោះចូលបង់លុយ ទៅអោយមន្ត្រីគយ ចាប់ពី៥មុឺនទៅ១០មុឺនរៀល ក្នុងមួយរថយន្តជាកំហិត បេីមិនបង់តាមការកំណត់នោះទេ ត្រូវចាប់រថយន្តរក្សាទុក្ខ រងចាំដោះស្រាយពេលក្រោយ។
ជាក់ស្តែង តាកុង រថយនដឹកពូក នឹងសំភារៈគ្រឿងសំណង់ផ្សេងៗ តាមប្រភេទ ឡានសាន់យ៉ុង កូរ៉េ សម្រុកដឹកជញ្ជូន យកទៅលក់នៅភ្នំពេញ នឹងតាមបណ្តាលខេត្តនាៗ ចូលបង់លុយ អោយគយចល័តផ្លូវជាតិលេខ១ ប្រចាំនៅស្នាក់ការ ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក បានឲ្យដឹងថា រាល់ថ្ងៃនេះ មន្ត្រីគយប្រើតួនាទី និងអំណាចប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងពេញបន្ទុក គឺដោយសារអាងលោក អន សុីនួន មេគយខេត្តកណ្តាល នៅពីក្រោយខ្នងចាំបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន ទេីបស្នាក់ការគយចល័តផ្លូវជាតិ លេខ១ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
ជាងនេះទៅទៀត លោក អន ស៊ីនួន ប្រធានការិយាល័យគយខេត្តកណ្តាល កំពុងល្បីល្បាញគាបសង្កាត់ បញ្ជាអោយមន្ត្រីគយចល័ត ក្រោមឱវាទផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក យកលុយ ពីមេឈ្មួញធំៗនាំទំនិញគ្រប់មុខ ចេញពីព្រំដែនបុសមន នឹងព្រំដែនអន្តរជាតិព្រៃវល្លិ៍ ឆ្លងកាត់ខេត្តស្វាយរៀង នឹងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១ ចូលមកទឹកដីខេត្តកណ្តាល បានយ៉ាងសុខស្រួល ក៍ដោយសារមានការ បេីកភ្លេីងខៀវពីណាក់ មេគយកណ្តាលនោះផងដែរ។
ប្រភពដែលស្និទ្ធនឹង លោក អន ស៊ីនួន ប្រធានការិយាល័យគយខេត្តកណ្ដាល បានឲ្យដឹងថា ស្នាក់ការគយចល័តផ្លូវជាតិលេខ១ នៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ អាចធ្វើអ្វីៗតាមអំពើចិត្តនោះ ដោយសារអាងខ្នង នៅអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ហេតុនេះទើប ក្រុមមន្ត្រីគយចល័ត ផ្លូវជាតិលេខ១ ហ៊ានអោយឈ្មួញគ្រាក់ៗ តម្រូវអោយ ចូលបង់លុយ ដឹកទំនិញ ទាំងយប់ទាំងថ្ងៃ ជាថ្នូរមិនបង្ក្រាប រាល់ទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ នឹងចំណីអាហារហួសគុណភាព ធ្វើប៉ះពាល់សុខភាព ពលរដ្ឋខ្មែរ ជាពិសេសបាត់បង់ថវិការជាតិយ៉ាងធ្ងន់ធ្ងរ។
មេឈ្មួញធំៗ នឹងអាជីវករ រកស៊ីដឹកទំនិញបន្តិចបន្តួច បានត្អូញត្អែរអំពាវនាវ ដល់លោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មេតា្តចាត់វិធានការ ក្តៅទៅលើលោក អនស៊ី នួន មេគយខេត្តកណ្តាល នឹងមន្ត្រីគយប្រចាំស្នាក់ការ ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ កំពុងសំបូររឿងអាស្រូវពុករលួយ ល្បីល្បាញយកលុយ ពីមេឈ្មួញនឹងអាជីវករ ដឹកទំនិញ សម្ងំចែកគ្នាមានបាន ដាក់លុយក្នុងហោប៉ៅ យ៉ាងត្រជាក់ចិត្ត៕