តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅភូមិដូនខ្វិត ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអោយ រស្មីឯករាជ្យ ដឹងថាក្រុមអ្នកញៀន ល្បែង អាប៉ោង ភ្នាល់ស៊ីសងរាល់ថ្ងៃ ដោយឡែកអ្នកចាញ់ អស់លុយរាប់សែន រាប់លាន រីឯអ្នកឈ្នះស្រែកហ៊ោរកញ្ជ្រៀវ ត្រហឹង អឹងកងគ្មានសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាប ឬមួយសម្ងំទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងទេដឹង។
ប្រភពបានបន្តទៀតថា ក្រសួងសុខាភិបាល ប្រកាសបិទគោចរ ហាមមិនអោយជួបជុំគ្នា សាលារៀន ktv មង្គលការ នឹងកម្មវិធីផ្សេងៗ បែរជាអ្នកញៀនលេងល្បែង អាប៉ោង មកលេងពពាក់ពពូនយ៉ាងគគ្រឹកគគ្រេង អត់ខ្លាចឆ្លងជំងឺកូវីដ១៩ សោះឡើយ ប្រសិនបេីឆ្លងអ្នកណាទទួលខុសត្រូវ។
មហារជនរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវទេដឹង អោយមេអាប៉ោង ប្រមូលផ្ដុំគ្នាលេង ទើបអ្វីៗរលូនឬមួយ អាជ្ញាធរទទួលលាភសក្ការៈមើលទៅ បានជាទុក្ខបើកអោយលេងតាមអំពើចិត្ត៕
ប្រជាពលរដ្ឋ រស់នៅភូមិដូនខ្វិត ឃុំមនោរម្យ ស្រុកថ្ពង សណូមពរ ដល់លោក វីសំណាង អភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់វិធានការក្តៅ ចំពោះលោក អធិការដ្ឋាននគរបាលស្រុកថ្ពង ចុះបង្ក្រាប ចំណុចភូមិឃុំ ខាងលើបើកលេង អាប៉ោង កំពុងបើកដោយសេរី ៕