ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ភិន រដ្ឋា មេបន​លេងល្បែង ប្រជល់មាន់​នឹង ឡូតូ ស៊ីសង​ខុសច្បាប់​យ៉ាង​បន្ទុក តាម​អន​ឡាញ​រាល់ថ្ងៃ ហ៊ាន​ផ្គើន​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន​ឬ​មួយ លោក​អែម សុវណ្ណារិទ្ធ អធិការដ្ឋាន នគរបាល​ក្រុង​បាវិត ជា​អ្នក​បើក​ភ្លើង​ខៀវ​ទេ​ដឹង​.?

ឈ្មោះ ភិន រដ្ឋា មេបន​លេងល្បែង ប្រជល់មាន់​នឹង ឡូតូ ស៊ីសង​ខុសច្បាប់​យ៉ាង​បន្ទុក តាម​អន​ឡាញ​រាល់ថ្ងៃ ហ៊ាន​ផ្គើន​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន​ឬ​មួយ លោក​អែម សុវណ្ណារិទ្ធ អធិការដ្ឋាន នគរបាល​ក្រុង​បាវិត ជា​អ្នក​បើក​ភ្លើង​ខៀវ​ទេ​ដឹង​.?

ស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ រស់នៅ ជិត​ទីតាំង ល្បែងភ្នាល់​ជល់​មាន់ តាម​អន​ឡា​ញ បានអោយដឹងថា អ្នកញៀន​ល្បែង​សុីសង​ខុស​ច្បាប់​ជាច្រើន​នាក់ មក​បំពាក់បំពូន​គ្នា លេង​ជល់​មាន់ នឹង​ឡូតូ ក្នុង​ហាង​កាហ្វេ អត់​យីហោ មួយកន្លែង ខាងក្រោយ​សាលាសង្កាត់​ច្រក​ម្ទេស ស្ថិតនៅ ភូមិ​ទួល​អំពឹល ក្រុង​បាវិត យ៉ាង​រលូន គ្មាន​អាជ្ញាធរ​មូលដ្ឋាន មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្តង​ណា​នោះ​ទេ​។​

​ប្រភព​បន្តទៀតថា លោក​មេ​ប៉ុស្តិ៍​សង្កាត់​ច្រកម្ទេស មិន​គូរ​បើកដៃ អោយ​លោក ភិន រដ្ឋា ជា​ម្ចាស់​ហាង​កាហ្វេ​លួច​បង្កប់ ល្បែងភ្នាល់​ជល់​មាន់ តាម​អន​ឡា​ញ លេង​តាម​អំពើ​ចិត្ត មិន​ស្តាប់​សារាចរណ៍​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី ប្រកាស​បិទ សាលារៀន Ktv មង្គលការ កម្មវិធី​ផ្សេងៗ ហាម​មិនអោយ ជួបជុំ គ្នា ដើ​ម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ បែរ​ជា​ឈ្មោះ​ភិន រដ្ឋា ថ្លេ​ី​ម​ធំ បើក​ជល់​មាន់ តាម​អន​ឡាញ​ទៅវិញ​។​

​ប្រភព ពី​ពលរដ្ឋ​រស់នៅ​ជិត សង្កាត់​ច្រកម្ទេស បាន​រិះគន់ ចំៗ​ទៅលើ លោក​ចៅសង្កាត់​ច្រកម្ទេស នឹង​មេ​ប៉ុស្តិ៍​ច្រកម្ទេស ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ផ្ទះ​ឈ្មោះ ភិន រដ្ឋា បើក​ល្បែង​ភ្នាល់​ជល់​មាន់ តាម​អន​ឡា​ញ ក្រោម​ស្លាក ហាង​កាហ្វេ​ម្លប់ជ្រៃ​នេះ យូរ​ខែ​យូរ​ឆ្នាំ​មកហើយ ធ្វើអោយ​អ្នកចាញ់​ឈានដល់ បញ្ចាំ​ម៉ូតូ នឹង​ប្រេី​ប្រា​ស់ អំពេី​ហឹង្សា​ទៅលើ​គ្រូសារ ទៀតផង មិនដែល​ឃើញ​សមត្ថកិច្ច ពាក់ព័ន្ធ​ក្រុង​បាវិត ចុះ​បង្ក្រាប​នោះ​ឡើយ ឬ​មួយ​សម្ងំ​ទទួល​ផលប្រយោជន៍ ពី​ម្ចាស់​បន​ល្បែង​នោះទេ​ដឹង​។​

​ជាក់ស្តែង​សារព័ត៌មាន ច្រើន​អង្គភាព បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២១ ពួក​ញៀន​ល្បែង​តាម​អន​ឡា​ញ កំពុង​លេង​កុះករ រាល់​ថ្ងៃ​សៅរ៍ អាទិត្យ គឺ​មាន​អ្នក​មក លេងល្បែង​ជល់​មាន់ តាម​អន​ឡា​ញ មិន​ក្រោម​ពី​៥០​នាក់​ទៅ​១០០​នាក់ ចាក់​ភ្នាល់​គ្នា ហ៊ោ​រ​កញ្ជៀវ ត្រហឹង​អឹងកង ធ្វើ​អោយ​រំខាន់​ដល់ ប្រជាពលរដ្ឋ រស់​អ្នកជិតខាង មាន​ការព្រួយបារម្ភ ខ្លាច​ឆ្លងកូវី​ដ​១៩ ពី​ណា​ទទួលខុសត្រូវ ទីតាំង​ជល់​មាន់ តាម​អន​ឡា​ញ គ្មាន ញញើត​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន សោះឡើយ ឬ​មួយ​លោក​មេ​ប៉ុស្តិ៍​ច្រកម្ទេស សម្ងំ​ទទួល​លាភ​សក្កា​រះ​ជា​ថ្នូរ​មិន​បង្ក្រាប បានជា​បណ្តែតបណ្តោយ អោយ​លេង​ដោយ​សេរី​យ៉ាងនេះ​។​

​ប្រជាពលរដ្ឋ ទូទាំង ក្រុង​បាវិត ជាពិសេស អាជីវករ លក់ដូរ​ផ្សារ​ជី​ភូ ទទូច​សំណូមពរ​ដល់ ឯកឧត្ដម​ម៉ែន វិបុល​អភិបាលខេត្ត​ស្វាយរៀង នឹង​ឧត្តមសេនីយ៍ទោ កឹង ឃ​ន​ស្នងការដ្ឋាន នគរបាល​ខេត្ត​ស្វាយរៀង មេត្តា​ត្រួតពិនិត្យ ដាក់​វិធានការ​ក្តៅ ទៅ​លោក អែម សុវណ្ណារិទ្ធ អធិការ​នគរបាល​ក្រុង​បាវិត ចុះបង្ក្រាប មាន់​ជល់​នឹង​ឡូតូ តាម​អន​ឡា​ញ ម្ចាស់​ឈ្មោះ ភិន រដ្ឋា ខាងក្រោយ​សាលាសង្កាត់ ច្រកម្ទេស​ជាបន្ទាន់ ជៀសវាង ការឆ្លង​ជំងឺ​កូវី​ដ​១៩ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###