ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ​ ជុំ វុទ្ធី ​ហៅធីកាប៉ូ​ដឹកជញ្ជូន​ឈើខុសច្បាប់​ចេញទៅស្រុក​យួនដោ​យរ​លូន

មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ​ ជុំ វុទ្ធី ​ហៅធីកាប៉ូ​ដឹកជញ្ជូន​ឈើខុសច្បាប់​ចេញទៅស្រុក​យួនដោ​យរ​លូន

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​កា​ប៉ូ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ប្រកប​របរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​ទីតាំង​ស្តុក​ឈើ​ក្នុង​លំនៅដ្ឋាន​របស់​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ មិនមែនជា​លើក​ទី​១​ទេ គឺ​ច្រើនលើក​មកហើយ ប៉ុន្តែ​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​គេ​ផុតពី​សំណាញ់​ច្បាស់​ហើយ​បន្ត​អាជីវកម្ម​របស់ខ្លួន​យ៉ាង​រលូន​។ ដូច្នេះ​មិនយូរ​ទេ​ឈើ​និង​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ អាច​ត្រូវបាន​ដោះលែង​វិញ​ជាមិនខាន ហើយ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ជួយ​សម្របសម្រួល​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ បាន​ដឹកជញ្ជូន​ឈើ​ជាច្រើន​រថយន្ត​ចូលមក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ក្នុងភូមិ​កា​ប៉ូ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ហើយ​រឹបអូស​ឈើ​ប្រណីត​ដែល​ផ្ទុក​ក្នុង​រថយន្ត​ចំនួន​៨​គ្រឿង​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​នេះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ បាន​ខឹងសម្បា​ជាមួយ​អ្នកសារព័ត៌មាន​យ៉ាងខ្លាំង ព្រោះ​អី​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ទៅ​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឈើ​និង​រថយន្ត​ដឹកឈើ​របស់ខ្លួន​។

សមត្ថកិច្ច​អាវុធហ

ត្ថ​ខេត្តក្រចេះ ដែល​ចូលរួម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​លំនៅដ្ឋាន​របស់​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់នេះ​ល្បីល្បាញ​ខ​ង​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង មក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ ប៉ុន្តែ​ប្រហែល​ថ្មីៗ​នេះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ចង់​លោតឆ័ត្រ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​ដោយ​មិន​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ តែម្តង​។ ទោះជា​យ៉ាងណា​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​គឃ្លើន​ដដែល ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈើ​និង​រថយន្ត​ជា​វត្ថុតាង​ប៉ុណ្ណោះ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ផងដែរ​។ មេ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ប៉ុន្តែ​ប្រហែល​ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍​ទើប​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ដើម្បី​ជាការ​ព្រមាន​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###