ត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៏ ពីអាជីវករ ដឹកទំនិញពីស្រុកយួនចូលមកខ្មែរ អោយ រស្មីឯករាជ្យ ដឹកថាមានរថយន្តធំៗ ជាច្រើនគ្រឿងកំពុង សម្រុកដឹកទំនិញទាំងយប់ទាំងថ្ងៃ ជាប្រភពចំណូល របស់មេប៉ុស្តិ៍ ច្រកទា្វរព្រំដែនអន្តរជាតិត្រពាំងផ្លុង នឹងមន្ត្រីក្រោមឱវាទប៉ុណ្ណោះអង្គុយចាំរាប់ក្បាលឡាន យកលុយដាក់ក្នុងហោប៉ៅយ៉ាងរំភើយ ។
ប្រភពបានបង្ហើប អោយដឹងទៀតថា ក្រុមអាជីវករ បានត្អូញត្អែរ ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចឹម សមត្ថកិច្ចពាក់ព័ន្ធ នៅព្រំដែនច្រកទ្វារត្រពាំងផ្លុង តម្រូវអោយបង់លុយ ក្នុងមួយរថយន្តសាន់យ៉ុង ចាប់ពី៨ ម៉ឺនរៀល ទៅ១០ម៉ឺន រៀល រីឯរម៉កដឹកបន្លែ ផ្លែឈើ បង់ចាប់ពី៥ម៉ឺនរៀល ទៅ៨ម៉ឺនរៀល តាមដឹកតិចឬច្រើន បើមិនបង់តាម ការកំណត់ទេនោះរថយន្ត រ៉ឺម៉កត្រូវចាប់ទុក្ខ រងចាំដោះស្រាយពេលក្រោយ។
ប្រភពស្និទ្ធនឹង លោកមេបុស្តិ៍ ច្រកទ្វារព្រំដែនត្រពាំងផ្លុង បានទម្លាយថា ធ្វើអ្វីៗតាមអំពើចិត្ត ដោយសារមានខ្នងបង្អែករឹងមាំ នៅ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ចាំជួយបិទបាំងរឿងអាស្រូវពុករលួយ ដើម្បីរក្សាតំណែងរបស់ខ្លួន។
អាជីវករដឹកទំនិញ ទាំងតូចទាំងធំ បានសណូមពរដល់ លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការក្តៅនឹងត្រួតពិនិត្យ ទៅលើមេប៉ុស្តិ៍ច្រកទា្វរព្រំដែនត្រពាំងផ្លុង កំពុងសប្បាយចិត្តប្រមូលលុយបែបអំពើពុករលួយ ធ្វើអោយបាត់បង់ ថវិការដ្ឋ ក្នុងមួយឆ្នាំៗ៕