ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ប៉ុស្តិ៍ ច្រក​ទា្វរ​អន្តរជាតិ​ភ្នំ​ដិន ល្បីល្បាញ​ខាង​រាប់​ក្បាល​រថយន្ត ដឹក​ទំនិញ​យកលុយ តាម​បែប​អំពើពុករលួយ​.?

មេ​ប៉ុស្តិ៍ ច្រក​ទា្វរ​អន្តរជាតិ​ភ្នំ​ដិន ល្បីល្បាញ​ខាង​រាប់​ក្បាល​រថយន្ត ដឹក​ទំនិញ​យកលុយ តាម​បែប​អំពើពុករលួយ​.?

ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រក​ភ្នំ​ដិន បានឲ្យដឹង​ទៀតថា កន្លងមក​ពេល​ពួក​គាត់​ដឹក​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​គឺ​គ្មាន​សមត្ថកិច្ច​នគរបាល​គាប​យក​លុយ​ក្នុង​១​រថយន្ត​១៥០០០​រៀល ដូច​សព្វថ្ងៃនេះ​ទេ​។​

ឥឡូវ​ស្រាប់តែ​សមត្ថកិច្ច​នគរបាល​ច្រក​ភ្នំ​ដិន តម្រូវឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់ ហើយ​អ្នក​ដឹក​ស្រូវ​ដែល​គ្មាន​ខ្សែ​ជា​មន្ត្រី​គនរ​បាល​នៅ​ច្រក​ភ្នំ​ដិន គឺ​បាន​ឆ្លងដែន​ទៅ​ស្រុក​យួន​ក្រោយ​គេ​។​

ប្រការ​នេះ​ហើយ​ទើប​ឈ្មួញ​និង​អាជីវករ​បាន​លាតត្រដាង​រឿងអាស្រូវ​របស់​សមត្ថ​កិច្ច​នគរបាល​នៅ​ច្រក​ភ្នំ​ដិន ជា​សាធារណៈ ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​តាកែវ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​បាន​ជ្រួតជ្រាប​ជុំវិញ​រឿងនេះ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ ក្រុមអាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​នេះ​រាប់​ក្បាល​រថយន្ត​ដឹក​ទំនិញ​របស់​ពួកគេ ហើយ​គាប​យកលុយ​តាម​អំពើ​ចិត្ត​។

​ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក អ៊ួច ភា អភិបាលខេត្ត​តាកែវ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ដើម្បី​កុំឲ្យ​សមត្ថកិច្ច​នគរបាល​នៃ​ច្រក​ភ្នំ​ដិន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ទៀត​។ ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹង​ទៀត​ថា សូម្បី​តែ​អ្នក​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រក​ភ្នំ​ដិន ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​គាប​យក​លុយ​ដែរ​។

​តាម​ការបញ្ជាក់​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា សម្រាប់​ទំនិញ​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ភ្នំ​ដិន ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​នេះ​ក្នុង​១​រថយន្ត​១៥០០០​រៀល ដោយ​គេ​អះអាងថា ជា​លុយ​បង់ថ្លៃ​ចំណត​។

​ចំណែក​អ្នក​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រក​ភ្នំ​ដិន ក៏​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នគរបាល​ក្នុង​១​រថយន្ត​១៥០០០​រៀល ផងដែរ​ដោយ​មិន​អាច​តវ៉ា​បាន​ឡើយ​។ ហេតុនេះ​លោក អ៊ួច ភា អភិបាលខេត្ត​តាកែវ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ​ព្រោះ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​ទ្វារ​ភ្នំ​ដិន កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###