ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក​ ងួន កុសល ​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​

លោក​ ងួន កុសល ​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​

បន្ទាយមានជ័យ​៖ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ងួន កុសល​ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត បាន​បង្ហើប ឲ្យដឹង ថា​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង ការទទួល​បាន​តំណែង​ជា មេ​គយ​ច្រក​ប៉ោយ​ប៉ែត ទើប​ខំប្រឹង​ស្រង់ ដើម​តាម​របៀប​ពុករលួយ​បាន សម្រេច​ដ៍​លើសលប់​។

​ប្រភព​បាន​ដឹង​ទៀត​ថា ប្រសិនបើ​មិន​ចំណាយ​ដើម ទុន​ច្រើន​ទេ នោះ​គឺ លោក ងួន កុសល មិន​អាច​ទទួល បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ស្រួលៗ​បែប នេះ​ទេ​។ ដូច្នេះហើយ​ទើប​ត្រឹម​មួយ​រយៈ ពេល​ខ្លី​សោះ​លោក ងួន កុសល សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក រ​លួ យ​ខ្លាំង ជាង​លោក ហ៊ុយ សុជាតិ អតីត​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត ទៅទៀត​។​

​ប្រភព ពី​មន្ត្រី​គយ​ក្នុង​ខេត្ត បន្ទាយ មានជ័យ​មួយចំនួន​បានឲ្យដឹងថា គ្រាន់តែ​ទទួលបាន​តំណែង ជា​ប្រធាន​ការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែត ភ្លាម​គឺ​លោក ងួន កុសល​ប្រើ​តួនាទី និង​អំណាច​របស់​ខ្លួន​ដោយ​គ្មាន​ញញើត អ្វី​ទាំងអស់​។ ការដែល​លោក ងួន កុសល ហ៊ាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អា ង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា ហើយក៏​មាន ការឃុប ឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​មួយ ចំនួន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ នៅ​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត​បាន​ខ្សឹប​ឲ្យដឹងថា​បច្ចុប្បន្ន​ទំនិ​ញ​ដែ ល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​នេះ​បង់ពន្ធ ត្រឹម​៣៥​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែង ចែក​ផលប្រយោជន៍​ជាមួយ​លោក​ងួន កុសល​ប្រធានការិយាល័យ គយ​ច្រក​ប៉ោយ​ប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

​ប្រភព​ខ្លះ​បានឲ្យដឹងថា ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិត ស្និទ្ធ ជាមួយ​លោក ងួន កុសល ដើម្បី​ពួកគេ​អាច​នាំ​ចូល ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ យ៉ាង​រលូន​។ ជាពិសេស​ករណី​មន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​បំបាត់ ចំណូល​ពន្ធ​រដ្ឋ​គឺជា​រឿង ដែល​លោក គុណ ញឹម អគ្គនាយក​គយ មិន​គួរ​មើលរំលង​តទៅ ទៀត​នោះ​ទេ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា បច្ចុប្បន្ន​លោក ងួន កុសល កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រើប្រាស់ ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើ​ជា​បង្អែក​ទៀតផង​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន កុសល ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក ប៉ោយ​ប៉ែត ដោយ​គ្មាន​យោគយល់​ឡើយ​។

​ពាក់ព័ន្ធ​ពត៌មាន​ពុករលួយ​នេះ​សារពត៌មាន​យើង បាន​ទាក់ទង​ទៅ​លោក ងួន កុសល ដែរ​តែ​មិន​លើក​ទូរស័ព្ទ នៅ​ថៃ្ង​នេះ​។ គួរ​រំលឹកថា​លោក ងួន កុសល អតីត​ប្រធាន​ការិយា ល័យ​គយ​និង​រដ្ឋាករ ផែស្ងួត អ៊ុយញ៉ុង ភ្នំពេញ ត្រូវបាន​ប្រកាស​តែងតាំង ជា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត ជំនួស​លោក​ហ៊ុយ​សុជាតិ​។​

​ពិធី​នេះ​ត្រូវ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២១ មករា​២០១៩ នេះ នៅ​សាល ប្រជុំ​សាលា​ខេ ត្ត​បន្ទាយមានជ័យ ក្រោម​អ ធិ​ប តី​ភា ព​លោក​ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទ​ទួ ល​បន្ទុក​អគ្គ​នា យក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###