ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម​កំពុង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូលមក​ខ្មែរ​បែប​អំពើពុករលួយ​?

លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម​កំពុង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូលមក​ខ្មែរ​បែប​អំពើពុករលួយ​?

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹង​ថា​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប លោក យឹម វណ្ណៈ កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​ឡើង​ដុះ​ស្លែ​។​

ជាក់ស្តែង នៅ​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ក្រុម​អ្នកសារព័ត៌មាន​ច្រើន​អង្គភាព​បាន​ចុះ​ផ្តិត​យក​រូបភាព​ឃេ​ី​ញ​រថយន្ត​ធំៗ​ជា​ច្រេី​ន​គ្រឿង​កំពុង​សម្រុកដឹក​ទំនិ​ញទាំង​យប់​ទាំង​ថ្ងៃ​ចូល​តាម​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​ធ្វេី​អោយ​លោក​យឹមវ​ណ្ណៈ​សប្បាយចិត្ត​ប្រមូល​លុយ​ពី​ឈ្មួញ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុំ​ពើ​ពុុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ចំណែក​មេៗ​គយ​ខេត្ត​ត្បូងឃ្មុំ​និង​លោក​គុណ​ញឹម​អគ្គនាយក​គយ​មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញទំហឹង​របស់​លោក​យឹម​វណ្ណៈ​ប្រធាន​ការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​នៅ​ឡើយ​ទេ​។​

​តាម​សេចក្តីរាយការណ៍​ពី​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូល​មក​ខ្មែរ​ព្រមទាំង​កសិផល​ពី​ខ្មែរ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​បានឲ្យដឹង​ថា​មក​ដល់​ពេលនេះ​លោក​យឹម​វណ្ណៈ​ប្រធានការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។​

​ប្រភព​ស្និទ្ធ​នឹង​លោក​យឹម​វណ្ណៈ​ប្រធានការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​បានឲ្យដឹង​ថា​ការ​ដែល​លោក​យឹម​វណ្ណៈ​មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

​ហេតុនេះ​លោក​អូន​ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​លោក​គុណ​ញឹម​អគ្គនាយក​គយ​បណ្តោយ​ឲ្យ​លោក​យឹម​វណ្ណៈ​ប្រធានការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​បានឲ្យដឹង​ថា​ឈ្មួញ​ដឹក​ជញ្ជូន​កសិផ​ល​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដា​ក៏ដូចជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​នេះ​បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​យឹម​វណ្ណៈ​ប្រធានការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​និង​បក្ខពួក​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ឈ្មោះ​ចែ​ដែត​ឈ្មួញ​ឈ្មោះ​ចែ​ពិដោរ​និង​ឈ្មួញ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​ម្នាក់​នៅ​តែ​អាច​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ដា​យ៉ាង​ពេញបន្ទុក​។​

​អំពើពុករលួយ​របស់​លោក​យឹម​វណ្ណៈ​ប្រធាន​ការិយាល័យ​គយ​ច្រក​ដា​ហៅ​ច្រក​ដូង​៧​ដើម​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ហើយ​មេគ​យ​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​សម្ងំ​ស្ងាត់ឈឹង​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###