កំពង់ធំ ៖ បទល្មើសដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ ចេញពីតំបន់ព្រៃឡង់ ចំណុចអូង៉ាវ យកមកស្តុកទុក ក្នុងដេប៉ូឈើ មួយកន្លែងដែលមាន ម្ចាស់ឈ្មោះ ឆេង វុទ្ធី ទីតាំងស្ថិតនៅ ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ដឹកឈើគ្រប់ចំនួនម៉ែត្រ គូបរួច ហើយគេដឹកបន្តចេញពីដេប៉ូ តាមរថយន្តកូរ៉េ អត់ស្លាកលេខ យកទៅចែកចាយតាមដេប៉ូនាៗក្នុងខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចពាក់ពន្ធ ក្នុងខេត្តសម្ងំទទួល ផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
ប្រជាពលរដ្ឋ បានសង្កេតឃេីញ មានគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើ រាល់ថ្ងៃ ចេញពីចំណុច ព្រៃឡង់ ឆ្លងកាត់តាម អូង៉ាវ ចូលមកស្តុកទុក ក្នុងដេប៉ូ ឈ្មោះ ឆេង វុទ្ធី បានយ៉ាងសុខស្រួល ដោយសារមានការ បេីកភ្លេីងខៀវ ពីសំណាក់ លោកមេព្រៃខេត្តកំពង់ធំ ទេីបអ្វីៗ រលូនយ៉ាងនេះ.! ជាការពិតណាស់ មេឈ្មួញឈ្មោះ ឆេង វុទ្ធី គេសំអាងទៅលើក្រដាស១សន្លឹកគឺ (លិខិតអនុញ្ញាត) សំរាប់លក់ចែកចាយផលអនុផលព្រៃឈើ ដែលចេញដោយ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹង នេសាទខេត្តកំពង់ធំ បានជាមេឈ្មួញវ័យក្មេង ហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសារព័ត៌មានក្នុងស្រុក ពុំទាន់ឃើញមាន លិខិតអនុញ្ញាត បញ្ជាក់ឲ្យឈ្មោះ ឆេង វុទ្ធី កាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ នេះនៅឡេីយទេ ចុះមូលហេតុដូចម្តេច ឈ្មោះ ឆេង វុទ្ធី ដឹកឈើពីណាមកវីញ? ពលរដ្ឋរិះគន់ ចំៗ លើកឡើងថា ៖ ប្រហែលជាបានសែនព្រេនត្រូវរ៉ូវ ជាមួយមន្ត្រី ជំនាញពាក់ព័ន្ធ ហើយមើលទៅ ទើបមិនចាត់វិធានការណ៍បង្ក្រាប ដោយសារតែយកច្បាប់ អនុញ្ញាត្តិ យកមកបាំងមុខដើម្បីប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ ចេញពីក្នុងព្រៃឡង់យ៉ាងរលូន។
ប្រជាពលរដ្ឋ អំពាវនាវ ដល់មន្ត្រីពាក់ពន្ធ័ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជំនាញគ្រប់ស្ថាប័ន ទាំងអស់ក្នុងខេត្តកំពង់ធំ មេត្តាត្រួតពិនិត្យ និងទប់ស្កាត់បង្ក្រាប ធនធានធម្មជាតិ ទៅលើមេឧក្រិដ្ឋជន បំផ្លាញ់ព្រៃឈើ នៅតំបន់ព្រៃឡង់ ផងទាន បើសិននៅតែបន្ត បណ្តែតបណ្តោយ តទៅទៀតនោះ ព្រៃឈើសេសសល់ បន្តិចបន្តួចត្រូវ វិនាសហិតហោច ក្រោមស្នាដៃ មេឈ្មួញឈើ ឈ្មោះ ឆេង វុទ្ធី ហើយមើលទៅ ៕