ស្វាយរៀង ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅ ជិតទីតាំង ល្បែងភ្នាល់ជល់មាន់ តាមអនឡាញជាច្រើននាក់បានមកបំពាក់បំពូនគ្នា លេងជល់មាន់ នៅក្នុងហាងកាហ្វេ អត់យីហោ មួយកន្លែង ខាងក្រោយសាលាសង្កាត់ច្រកម្ទេស ចម្ងាយជាង១០០ម៉ែត្រស្ថិតនៅ ភូមិទួលអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ប្រភពបន្តទៀតថា លោកមេប៉ុស្តិ៍សង្កាត់ច្រកម្ទេស មិនគូរបើកភ្លើងខៀវ អោយលោក ភិន រដ្ឋា ជាម្ចាស់ហាងកាហ្វេលួចបង្កប់ ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ លេងតាមអំពើចិត្តនោះទេ ហ៊ានផ្គេីននឹងសារាចរណ៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងក្រសួងសុខាភិបាល បានចេញសេចក្តី ប្រកាសបិទ សាលារៀន Ktv មង្គលការ កម្មវិធីផ្សេងៗ ហាមមិនអោយជួបជុំ គ្នា ដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩ បែរជាឈ្មោះភិន រដ្ឋា ថ្លើមធំ បើកជល់មាន់តាមអនឡាញទៅវិញ។
ប្រភព ពីពលរដ្ឋ រស់នៅសង្កាត់ ច្រកម្ទេស បានបញ្ជាក់អោយអ្នកសារព័ត៌មានដឹងថា ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ ក្រោមស្លាក ហាងកាហ្វេម្លប់ជ្រៃនេះ គឺបានបើកលេងយូរឆ្នាំមកហើយ.! ធ្វើអោយអ្នកចាញ់ឈានទៅដល់បញ្ចាំម៉ូតូ នឹងប្រើប្រាស់ អំពើហឹង្សាទៅលើគ្រូសារ ទៀតផង មិនដែលឃើញសមត្ថកិច្ច ពាក់ព័ន្ធក្រុងបាវិត ចុះបង្ក្រាបម្តងណាទេ ឬមួយសម្ងំទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងនេះទេដឹង។
ជាក់ស្តែងសារព័ត៌មាន ច្រើនអង្គភាព បានចុះទៅផ្តិតយករូបភាព នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ពួកញៀនល្បែងតាមអនឡាញ កំពុងលេងកុះករ រាល់ថ្ងៃសៅរ៍ អាទិត្យ គឺមានអ្នកមកលេងល្បែងជល់មាន់តាមអនឡាញ មិនតិចជាង៥០នាក់ទៅ១០០នាក់ ចាក់ភ្នាល់គ្នា ហ៊ោរកញ្ជៀវ ត្រហឹងអឹងកង ធ្វើអោយរំខាន់ដល់ពលរដ្ឋ រស់នៅជិតខាង មានការព្រួយបារម្ភ ខ្លាចឆ្លងកូវីដ១៩ពីណាទទួលខុសត្រូវ ទីតាំងជល់មាន់តាមអនឡាញ គ្មាន ញញើតសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សោះឡើយ ឬមួយលោកមេប៉ុស្តិ៍ច្រកម្ទេស សម្ងំទទួលលាភសក្ការះជាថ្នូរមិនបង្ក្រាប បានជាបណ្តែតបណ្តោយ លេងដោយសេរីយ៉ាងនេះ។
ប្រជាពលរដ្ឋ ទូទាំង ក្រុងបាវិត ជាពិសេស អាជីវករ លក់ដូរផ្សារជីភូ ទទូចសំណូមពរដល់ ឯកឧត្ដមម៉ែន វិបុលអភិបាលខេត្តស្វាយរៀង នឹងឧត្តមសេនីយ៍ទោ កឹង ឃនស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង មេត្តាត្រួតពិនិត្យ ដាក់វិធានការក្តៅ ទៅលោក ហែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ចុះបង្ក្រាប មាន់ជល់តាមអនឡាញម្ចាស់ឈ្មោះ ភិន រដ្ឋា ខាងក្រោយសាលាសង្កាត់ ច្រកម្ទេសជាបន្ទាន់ ជៀសវាង ឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍២០ កុម្ភៈ ៕