ព្រៃវែង ÷ ប្រជាពលរដ្ឋដែលទៅ បង់ពន្ធដីធ្លី អចលនទ្រព្យ ផ្ទេរកម្មសិទ្ធិដីធ្លី និងបង់ពន្ធលើអាជីវកម្មផ្សេងៗនៅស្នាក់ការពន្ធដារខេត្តព្រៃវែង បានឲ្យដឹងថា ពួកគេត្រូវមន្ត្រីពន្ធដារខេត្តព្រៃវែង គាបយកលុយក្រៅផ្លូវការស្រេចតែអំពើចិត្ត។
ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក ហ៊ឹម ឡូញ ចូលកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តព្រៃវែង រហូតមកដល់ពេលនេះគឺមន្ត្រីសាខាពន្ធដារខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង។
ជាងនេះទៅទៀតគឺលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័ស ដោយជិះរថយន្តស៊េរីទំនើបដែលមានតម្លៃខ្ពស់ទៀតផង។
រឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតី របស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ត្រូវបានទម្លាយជាបន្តបន្ទាប់រួចទៅហើយ ប៉ុន្តែថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនចាត់វិធានការទប់ស្កាត់នោះទេ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យ លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង និងមនុស្សជំនិតៗរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។
បញ្ហានេះគឺជារឿងដែលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង នោះឡើយ។
ជុំវិញបញ្ហាខាងលើនេះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយតាមច្រើនរូបភាពរបស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង និងបក្ខពួកខ្លះផង។
ដោយហេតុថា ក្នុងតំណែងជាប្រធានសាខាពន្ធដារខេត្តព្រៃវែង គឺលោក ហ៊ឹម ឡូញ ប្រើតួនាទីនិងអំណាចប្រមូលតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំ។
ប្រភពស្និទ្ធនឹងលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង បានឲ្យដឹងថា លោក ហ៊ឹម ឡូញ មានបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត។a1