ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅជិតបនល្បែងស៊ីសង ប្រជល់មាន់ មួយកន្លែងចាប់ផ្ដើមបើកដំណើរការវិញហើយ.! ក្រោយពីបិទបាយបានមួយរយះពេលខ្លី ក្រុមអ្នកញៀនល្បែងកំពុងលេងភ្នាល់ស៊ីសង នៅចំណុចផ្ទះមួយកន្លែងបិទទ្វារដែក តាមបណ្ដោយ ផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ ប្រហែល, ២០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គ្មាន អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្ក្រាបសោះឡើយ។
បច្ចុប្បន្ននេះ ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក៍ដូចជាក្រសួងសុខាភិបាល បានប្រកាសបិទ សាលារៀន Ktv កម្មវិធីរៀបមង្គលការ ហាមការជួបជុំគ្នា នឹងប្រមូលផ្តុំគ្នាច្រើន កម្មវិធីជួបលៀងផ្សេងៗ ដេីម្បីទប់ស្កាត់ ជំងឺកូវីដ១៩ កំពុងផ្ទុះ រីករាលដាល ទូទាំងប្រទេសកម្ពុជា បែរជាឈ្មោះ ឆើត ម្ចាស់សង្វៀនជល់មាន់ សង្កាត់ស្ទឹងមានជ័យ ២ ហ៊ានផ្គេីនបទបញ្ជា សម្តេចតេជោ ហ៊ុន សែន យ៉ាងនេះ ប្រហែលសមត្ថកិច្ច ខណ្ឌមានជ័យសម្ងំទទួលលាភសក្ការៈ ហើយមើលទៅ បានជាបណ្តោយអោយ ឈ្មោះ ឆើត បើកលេងតាមអំពើចិត្ត។
ប្រភពបានបន្តទៀតថា មហាជននាំគ្នារិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ មិនដូច សង្កាត់ខណ្ឌ ដទៃនោះទេ អាចបើកលេងជាប្រចាំឬមួយ ឈ្មោះ ឆើត ជាម្ចាស់ទីតាំងល្បែង នៅទីនេះធ្លាប់អួតប្រាប់អ្នកញៀនល្បែងថាគាត់បានផ្តល់ផលប្រយោជន៍ ទៅឲ្យសមត្ថកិច្ច មូលដ្ឋាន ជាថ្នូរមិនបង្ក្រាប។
ប្រជាពលរដ្ឋ រស់នៅ សង្កាត់ស្ទឹងមានជ័យ ២ រងចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈមេបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គួរតែចាត់វិធានការក្តៅ បញ្ជាកម្លាំងក្រោមឱវាទត្រួតពិនិត្យ វង់ល្បែងរបស់ លោក ឆើត កំពុងបើកលេងរាល់ថ្ងៃ គ្មានអាជ្ញាធរពាក់ពន្ធ័ ក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ៕