ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ឡាយ វិសិដ្ឋ បើកដៃ​ឲ្យ​លោក សួស សុ​ផានិត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​ប្រមូល​លុយ​ពី​ឈ្មួញ​គ្រប់​ច្រកល្ហក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​រក្សា​ភាព​ស្ងៀមស្ងាត់​

លោក ឡាយ វិសិដ្ឋ បើកដៃ​ឲ្យ​លោក សួស សុ​ផានិត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​ប្រមូល​លុយ​ពី​ឈ្មួញ​គ្រប់​ច្រកល្ហក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​រក្សា​ភាព​ស្ងៀមស្ងាត់​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ បានឲ្យដឹងថា ឈ្មួញ​មួយចំនួន​អាច​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ និង​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​ដោយ​សារ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សួស សុ​ផានិត ហើយ​បង់លុយ​តាម​ការកំណត់​។​

​ទន្ទឹម​នឹង​នេះ​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​ច្រើន​កន្លែង​ក្នុងស្រុក​ភ្នំក្រវាញ អាច​បន្ត​អាជីវកម្ម​របស់​ពួកគេ​យ៉ាង​សុខ​ស្រួល​ដោយសារ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ និង​ពី​សំណាក់​លោក ពាក្យ ម​នោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រវាញ​។ ទាំង​លោក សួស សុ​ផានិត និង​លោក ពាក្យ ម​នោ តែង​យក​ឈ្មោះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់​ពួកគេ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា រយៈពេល​ជិត​២​សប្ដាហ៍​ដើមខែ​មិថុនា ឆ្នាំ​២០១៩​នេះ ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។

​ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ មួយចំនួន​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ទេ​នោះ​គឺ​លោក សួស សុ​ផានិត មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ក្នុងនោះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី​នៅតែ​ឈរជើង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ព្រោះ​អាង​មាន​លោក សួស សុ​ផានិត ជា​បង្អែក​ដ៏​រឹងមាំ​ហើយក៏​មាន​ការបែងចែក​ផលប្រយោជន៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ បាន​បង្ហើប​ឲ្យដឹងថា ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​លោក ពាក្យ ម​នោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រវាញ និង​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ តាម​ការកំណត់​ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប ហើយ​ដឹកជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ថ្មីៗ​នេះ​ទំនងជា​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ចង់​ដើរ​ខ្សែលើ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ ទើប​លោក ឡាយ វិសិដ្ឋ កោះហៅ​លោក សួស សុ​ផានិត ទៅ​សួរនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ តែម្តង​។ ចំណែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ឃុបឃិត​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###