ស្វាយរៀង ÷ សេចក្តីរាយការណ៍ មន្ត្រីគយនៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើប លោក ឃុតសា លីន កាន់តំណែងជាប្រធានការិយាល័យគយច្រកព្រំដែនបុសមន ឡើងដុះស្លែ ជាក់ស្តែងរយៈពេល ច្រើនឆ្នាំកន្លងទៅនេះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកព្រំដែនបុសមន ប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើត អ្វីទាំងអស់។
ចំណែកមេៗគយខេត្តស្វាយរៀង និងលោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់ លោក ឃុត សាលីន ប្រធានការិយាល័យគយព្រំដែនបុសមន នៅឡើយនោះទេ បេីតាមការបញ្ជាក់ ពីអាជីវករ និងប្រជាពលរដ្ឋ ដែលដឹកជញ្ជូន ទំនិញចេញពីស្រុកយួន តាមច្រកព្រំដែនបុសមន បានឲ្យដឹងថា មកដល់ពេលនេះ លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ប្រព្រឹត្តអំពើពុករលួយ ខ្លាំង ជាងមុនទៅទៀត។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយ ច្រកព្រំដែនបុសមន ធ្វើអ្វីៗតាមអំពើចិត្ត មន្ត្រីពាក់ព័ន្ធ នៅច្រកព្រំដែនបុសមន បានលេីកឡេីងថា ឈ្មួញធំៗដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួន ចូលមកខ្មែរ ក៏ដូចជាឈ្មួញដ៍ទៃទៀត មកពីបណ្តាលខេត្តនាៗ សម្រុកដឹកតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់ លោក ឃុត សាលីន ប្រធានការិយាល័យគយ ច្រកព្រំដែនបុសមន និងបក្ខពួកចែកគ្នាធ្វេីមាន ធ្វេីបាន មិនខ្វល់ពីសុខភាព ពលរដ្ឋខ្មែរសោះឡើយ។
ទន្ទឹមនឹងនេះឈ្មួញ គ្រាក់ៗ ដឹកទំនិញពីស្រុកយួន ដូចជាបន្លែ ផ្លែឈើ ពូក តុជ័រ ធុងជ័រ កៅអីជ័រ សំណាញ់ដែក កូនរទេះ មី ទឹក ស្ទីង នឹងគ្រឿងកុំប៉ុង គ្រប់មុខ ត្អូញត្អែរថាពួកគាត់ រកស៊ីសព្វថ្ងៃនេះ បានត្រឹមចិញ្ចឹម លោក ឃុត សាលីន មេគយព្រំដែនបុសមន នឹងមន្ត្រីក្រោមឱវាទ គាបសង្កត់ យកក្នុងមួយ រថយន្តធំៗ ចាប់ពី១លានរៀល ទៅ២លានរៀលជាកំហិត រីឯរថយន្តតូច នឹងរម៉កសន្តោង បង់ចាប់១០មុឺនរៀល ទៅ១៥មុឺនរៀល ជាថ្នូរមិនបង្ក្រាប។
រឿងអាស្រូវ ពុករលួយ លោក ឃុត សាលីន ប្រធានការិយាល័យគយ ច្រកទ្វារភាគីព្រំដែនបុសមន ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ មេគយធំៗក្នុងខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹង ហេីយម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ រស់នៅតាមអមផ្លូវ គ្រួសក្រហមចេញពីព្រំដែនបុសមន រងផលប៉ះពាល់ ពីសំណាក់រថយន្តធំៗ ដឹកទំនិញ ហុយ ដីយ៉ាងខ្លាំងក្នុងមួយថ្ងៃៗ ក៍មានការសំណូមពរដល់ ឯកឧតម្ត ម៉ែន វិបុស អភិបាលខេត្ត ស្វាយរៀង នឹងមន្ត្រីពាក់ពន្ធ័ ក្នុងខេត្តមេត្តាត្រួតពិនិត្យរថយន្តដឹកទំនិញ តែងតែបង្កបេីកលឿនៗតែម្តង។