ប្រភពពីមន្ត្រីគយនៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក យឹម វណ្ណៈ កាន់តំណែងជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ឡើងដុះស្លែ។
ជាក់ស្តែងរយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ចំណែកមេៗគយខេត្តត្បូងឃ្មុំ និងលោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម នៅឡើយទេ។
តាមសេចក្តីរាយការណ៍ ពីអាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូន កសិផលចេញទៅស្រុកយួន តាមច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា មកដល់ពេលនេះលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។
ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ការដែលលោក យឹម វណ្ណៈ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារមានការបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តត្បូងឃ្មុំ ផងដែរ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតា មច្រកដា ក៏ដូចជា ឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកនេះបានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម និងបក្ខពួក។
ន្ទឹមនឹងនេះឈ្មួញឈ្មោះ ចែដែត ឈ្មួញឈ្មោះ ចែពិដោរ និងឈ្មួញជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងពេញបន្ទុក។
អំពើពុករលួយរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមេគយធំៗក្នុងខេត្តត្បូងឃ្មុំ សម្ងំស្ងាត់ឈឹង។