(ព្រៃវែង)៖ ប្រភព ពីអាជីវករ ដឹកទំនិញ គ្រប់ប្រភេទ ចូលមកខ្មែរ បានអះអាងថា មេគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ពិតជាបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយគាបសង្កត់ពួកគាត់ រាប់ក្បាលឡាន កំណត់យកលុយ ចូលក្នុងហោប៉ាវ ក្នុង១ជើងៗ ១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលជាកំហិត។
ជាក់ស្តែង លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ធ្លាប់មានរឿង អាស្រូវ កន្លងមក .! កាលពីថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០២១ ចាប់ឡានអាជីវករ ដឹកផ្លែឈើ នៅផ្សារនាគមាស ខូចខាតផ្លែគូលែន អស់ទឹកប្រាក់ ចំនួន ៥មុឺន ដុល្លារ ម្តងរួចមកហើយ ប៉ុន្តែ លោក ផែន ភឿន សាងភាពល្បីល្បាញខាងពុករលួយ ទោះបីជា អ្នកសារព័ត៌មាន ក្នុងស្រុកចុះផ្សាយ យ៉ាងណាក៏ដោយ នៅតែអាច ឈរជើងកាន់តំណែងគយចល័តផ្លូវជាតិលេខ១ បានដដែល ឬមួយលោកផែន ភឿន មានខ្នងបង្អែករឹងមាំ ពីក្រោយខ្នងទេដឹង បានជាហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត។
តាមសេចក្តី រាយការណ៍ ពីមេឈ្មួញ គ្រាក់ៗដឹកទំនិញ បង្ហីោបប្រាប់អោយ រស្មីឯករាជ្យ ដឹងថា រថយន្តពួកគាត់មានក្រដាសបង់ពន្ធ ពីព្រំដែន ក៍នៅតែបង់លុយ ចូលក្នុងហោប៉ាវ គយចល័តផ្លូវជាតិលេខ១ អោយបង់លុយគ្រប់ចំនួន តាមដឹកតិចឬច្រើន។
ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់ទៅរាប់លានរៀលក្នុង១ជើងៗ ក្រុមអាជីវករ បានលើកឡើងទៀតថា រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកគាត់ គឺគ្មានអាជីវករ ណាម្នាក់គេចផុត នោះឡើយ។
រថយន្តក្រុមឈ្មួញ ជាច្រើនគ្រឿង ឆ្លងកាត់ផ្លូវជាតិលេខ១ តែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយបាយទឹក ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន់ ជាហេតុនាំឱ្យលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ។
ប្រជាពលរដ្ឋ ក៍ដូចជាអាជីវករ ដឹកទំនិញ បានអំពាវនាវ នឹងទទូច ដល់ស្ថាប័នពាក់ពន្ធ័ ជាពិសេសនោះ លោក អូន ពន័្ធមុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មេត្តាត្រួតពិនិត្យ ឡេីងវិញ ចំពោះលោក ផែន ភឿន នឹងមន្រ្តីគយក្រោមឱវាទ ត្រូវដុះក្អែល ម្តងទៅ ព្រោះបច្ចុប្បន្ន កំពុងតែ ប្រព្រឹត្តអំពើពុករលួយ ជាចំហរ មានសិទ្ធិដាក់ស្នាក់ការ គយចល័តផ្លូវជាតិលេខ១ ត្រូវត្រួតពិនិិត្យទំនិញបង់ពន្ធ មិនគ្រប់ ឬទំទិញមានពន្ធ មិនមែនមក ប្រមូលលុយ ដាក់ក្នងហោប៉ៅ ចែកគ្នាធ្វើមានធ្វេីបាន ទិញសុទ្ធតែរថយន្តទំនេីបជិះ អាចបាត់បង់ថវិកា ចូលរដ្ឋទៀតផង៕