កណ្ដាល÷ តាមសេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋ រស់នៅ ឃុំលំហាច ស្រុកស្នួល ខេត្តកណ្តាល បញ្ជាក់ អោយ រស្មីឯករាជ្យ ដឹងថា ពីមួយថ្ងៃទៅ មួយថ្ងៃ អ្នកញៀនល្បែងមាន់ជល់ ឡូតូ តាមអនឡាញ កំពុងប្រមូលម្តុំគ្នាលេង ស៊ីសងខុសច្បាប់យ៉ាង អណាធិបតេយ្យ។
បើតាមសំដីលោក ដួង ស៊ីវន ជាម្ចាស់ផ្ទះបានលើកឡើងថា គាត់ក៍មានតួនាទី ធ្វើការជួរ រដ្ឋាភិបាលដែរ តែបែរជាមកបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ.!ព្រោះវាផ្ទុយនឹងក្រសួងសុខាភិបាល នឹងបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន កំពុងហាមឃាត់មិនអោយ មានការជួបជុំគ្នា បែរជាលោកដួង ស៊ីវន ប្រមូលផ្តុំគ្នា ក្រៀងគរពួកលេងល្បែងយ៉ាងគគ្រឹកគគ្រេង ចុះបើឆ្លងជំងឺកូវីដ១៩ អ្នកណាទទួលខុសត្រូវ។
ជាក់ស្តែងភា្នក់ងារ អ្នកយកព័ត៌មាន បានចុះទៅដល់ ផ្ទះបើកលក់កាហ្វេ មួយកន្លែងស្ថិតនៅ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត កណ្តាល បង្កប់ល្បែងស៊ីសងមាន់ជល់ ឡូតូតាមអនឡាញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានខលទៅលោក ដួងស៊ីវន មានតួនាទី ក្រុមព្រឹក្សាលំហាច ហ៊ានប្រឆាំងនឹងបទបទបញ្ជា រដ្ឋាភិបាលកម្ពុជាយ៉ាងនេះ។
ប្រជាពលរដ្ឋ ក្នងឃុំលំហាច ស្រុកស្នួល ខេត្តកណ្ដាលអំពាវនាវ សណូមពរដល់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលមេត្តា ចាត់វិធានការ ក្តៅដល់មន្ត្រីក្រោម ឱវាទត្រួតពិនិត្យដល់លោក ដួង ស៊ីវន កំពុងបើកល្បែង មាន់ជល់ ឡូតូ តាមអនឡាញផងទាន.!៕