ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក សាយ មករា​មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​ចំណុស​សាលា​ក្រហម​មាន​ជំនាញ​ខាង​ប្រមូល​លុយ​

លោក សាយ មករា​មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​ចំណុស​សាលា​ក្រហម​មាន​ជំនាញ​ខាង​ប្រមូល​លុយ​

ប្រភព​ពី​ឈ្មួញ​និង អាជីវករ​មួយចំនួន​បានឲ្យដឹងថា នៅ​ពេល​ពួកគេ​ដឹកជញ្ជូន ទំនិញ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​នី សា ន់ ឬ​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​លោក សាយ មករា តម្រូវឲ្យ​បង់​លុយ​ក្នុង​មួយ​ជើង​ចាប់ពី​៣​ម៉ឺន​រៀល​ដល់​៥​ម៉ឺន​រៀល​ឬ​៨​ម៉ឺន​រៀល​។ ចំណែក​អ្នក​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ត្រូវ​បង់លុយ​ឲ្យ​លោក សាយ មករា ចាប់ពី​១០​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល​រហូតដល់​២៥​ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ​មិន​អាច​គេចវេះ​បានឡើយ ព្រោះ​បើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​ត្រូវ​លោក សាយ មករា ប្រើ​រថយន្ត​ប្រដេញ​ចាប់​ឃាត់​ពិន័យ​ធ្ងន់​ក​ជាមិនខាន​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាយ មករា និង​បក្ខពួក​ព្រោះ​ពួកគេ​រកស៊ី​សព្វថ្ងៃ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​។ ចំណែក​ឈ្មួញ​ធំៗ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​មិន​ដែល​ឃើញ​លោក សាយ មករា មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ​។ បញ្ហា​នេះ​លោក គុណ ញឹម មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អំពើ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក សាយ មករា គឺជា​រឿង​ដែល​មិន​អាច​បិទបាំង​បានឡើយ បើទោះបី​លោក សាយ មករា យក​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់​ខ្លួន​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក សាយ មករា មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​សាលា​ក្រហម ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​ជា​មន្ត្រី​គយ​ធំ​ក្នុង​ខេត្ត​នេះ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ទេ​នោះ​គឺ​លោក សាយ មករា មន្ត្រី​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ប្រចាំការ​នៅ​ស្នាក់ការ​ចំណុច​សាលា​ក្រហម មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក សាយ មករា មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ តទៅ​ទៀត​ឡើយ​។​

​បើ​តាម​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បានឲ្យដឹងថា នៅ​ពេល​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក សាយ មករា និង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ទេ​។ ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹង​ទៀត​ថា រាល់​ពេល​ពួកគេ​បង់លុយ​លោក សាយ មករា និង​បក្ខពួក គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​បង់​លុយ​នោះ​ឡើយ​។​

​ជាងនេះទៅទៀត​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សាយ មករា និង​បក្ខពួក​ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​លោក សាយ មករា តែង​យក​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មក​ការពារ​ទង្វើ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###