ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ផែន ភឿន មេ​គយ​ចល័ត​ផ្លូវជាតិ​១ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ គាបសង្កត់ យក​លុយ​ពី​អាជីវករ ដឹក​ផ្លែឈើ​តាម​រថយន្ត ធំៗ តាម​អំពើ​ចិត្ត​.?

លោក ផែន ភឿន មេ​គយ​ចល័ត​ផ្លូវជាតិ​១ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ គាបសង្កត់ យក​លុយ​ពី​អាជីវករ ដឹក​ផ្លែឈើ​តាម​រថយន្ត ធំៗ តាម​អំពើ​ចិត្ត​.?

(​ព្រៃវែង​)៖ តាម​សេចក្តីរាយការណ៍ ពី អាជីវករ​អ្នក​ដឹក​ផ្លែឈើ​ពី​វៀតណាម ចូល​មក​ខ្មែរ បាន​អះអាង​ថា​៖ «​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​មាន​ស្នាក់ការ​នៅ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ដោយ​គាបសង្កត់​ពួកគាត់ រាប់​ក្បាល​ឡាន កំណត់​យក​លុយ ចូល​ហោ​ប៉ាវ ក្នុង​១​ជើងៗ ចាប់​១០​ម៉ឺន​រៀល ទៅ​៣០​ម៉ឺន​រៀល​ពិតប្រាកដ​មែន​!​។​

​ប្រភពពី អ្នកសារព័ត៌មាន ក្នុងស្រុក ជាច្រើន​អង្គភាព បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ ក្រុមអាជីវករ រកស៊ី​ដឹក​ផ្លែឈើ ក៏ដូចជា​ដឹកទំនិញ បាន​អះអាង ហ៊ាន​ស្បថ​ដាក់​ជីវិត ហ៊ាន​ឱ្យ​ក្រឡាប់​ឡាន និង​រន្ទះបាញ់​ស្លាប់​តៃហោង ប្រសិន​ជា​ពួក​ខ្លួន​និយាយ​បំភ្លើស​ខុស​ការ​ពិត  ប៉ុន្តែ​ករណី​នេះ មន្ត្រី​គយ​បដិសេធថា (​មិន​ដឹង​ទេ​)
​ជាក់ស្ដែង​៖ អាជីវករ​ឈ្មោះ ជា ឆៃ​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​នៅ​ផ្សារ​នាគ​មាស ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា​៖ ខ្លួន​ដឹក​ផ្លែ​(​គូលែន​)​ពី​វៀតណាម តាម​ច្រកព្រំដែន​បុស​មន ចូល​មក​ខ្មែរ ក្នុង​១​ជើង ប្រើប្រាស់ ប្រភេទ រថយន្ត វ៉េ​អង គឺ​ត្រូវ​បង់លុយ​ឱ្យ គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ចំនួន​៣០​ម៉ឺន​រៀល​ជា​ចាំ​។​

​អ្នកស្រី​បន្ថែមថា​៖ រថយន្ត​គាត់​មាន​ក្រដាស​បង់ពន្ធ​ពី​ព្រំដែន ក៍នៅ​តែ​បង់លុយ​ចូល​ហោ​ប៉ាវ គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ចំនួន​៣០​ម៉ឺន​រៀល​ដដែល គឺ​រាល់​លើក​តែ​ម្ដង​។​
​ក្នុងនោះ​ប្រសិនជា មិន​មាន​ក្រដាស​ស្នាម​ពី​ព្រំដែន​ទេ គឺ​ត្រូវ​បង់​លុយ​ចូល​ហោ​ប៉ាវ​គយ​ចល័ត ច្រើន​ណាស់​ដល់​រាប់លាន​រៀល​ក្នុង​១​ជើងៗ អាជីវករ រូបនេះ​បាន​លើកឡើង​ទៀតថា​៖ រឿង​បង់លុយ ចូល​ហោ​ប៉ាវ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ទាំងនោះ ជា​ទម្លាប់​ទៅហើយ សម្រាប់​អ្នក​រកស៊ី​ដូច​ពួកខ្លួន គឺ​គ្មាន​អាជីវករ ណា​ម្នាក់​គេចផុត​ឡើយ​។​

​អ្វីដែល​ធ្វើឱ្យ​អ្នកស្រី​ហួស​ចិត្តខ្លាំង​បំផុត​នោះ​! គឺ​គយ​ចល័ត តែងតែ​យកលុយ​ពី​អ្នកស្រី​រាល់​លើក​សោះ​
​ចុះ​ហេតុ​អី​? បែរ​ជា​ចាប់ រថយន្ត​ដឹក​ផ្លែ​គូលែន របស់​អ្នកស្រី នៅ​យប់​ទី​០៨.០៦.២០២១ ពោល​គឺ​ចាប់​រថយន្ត ចូល​ស្នាក់ការ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ចំណុច ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង រួច​ទារ​លុយ​ចំនួន​២០​លាន​រៀល ជា​ថ្នូរ ទើប​ដោះលែង​វិញ​។​

​លុះ​អ្នកស្រី​ពុំមាន​លទ្ធភាព​បង់​លុយ​ចំនួន​២០​លាន​រៀល តាម​កំណត់ ជាហេតុ​នាំ​ឱ្យ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១
​ទុក​រថយន្ត រួម​និង ផ្លែឈើ​ឱ្យ នៅ​ស្អុយ ក្នុង​ស្នាក់ការ​តែម្ដង​។ បណ្ដាល​ឱ្យ​ខាត​ទំនិញ​ផ្លែឈើ​គាត់ អស់ប្រាក់​ជិត​៥០.០០០$​ឯណោះ​។​ក្រុមអាជីវករ​ផ្សេងទៀត បាន​អះអាង​ថា​៖ ជា​រៀងរាល់​លើក​ពួកខ្លួន តែងតែ​បង់លុយ ចូល​ហោ​ប៉ាវ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ យ៉ាង​ទៀងទាត់ ពោល​គឺ​បង់​តាម​កំណត់ របស់​មន្ត្រី​គយ​។​

​ខណៈ​រាល់​ការបង់​លុយ​ទាំង​នោះ គឺ​មិន​ដែល​មាន​ក្រដាស​ស្នាម ឬ​បង់ពន្ធ​ចូល​រដ្ឋ​អ្វី​ទេ ជាក់ស្ដែង​ហុច​លុយ​ឱ្យ​គយ​ផ្ទាល់ដៃ​.! ប្រភព​ដដែល​បញ្ជាក់​ថា​៖ សម្រាប់​រថយន្ត​ដឹក​ផ្លែឈើ​ចំណុះ​២​តោន​កន្លះ ក្នុង​១​ជើង​បង់លុយ​ឱ្យ​គយ​ចល័ត ចំនួន​១០​ម៉ឺន​រៀល ជា​កំហិត ។​

​បើ​រថយន្ត ចំណុះ​៥​តោន បង់​ចំនួន​២០​ម៉ឺន​រៀល​ជា​កំហិត សម្រាប់ រថយន្ត​វ៉េ​អ​ង បង់​ចំនួន​៣០​ម៉ឺន​រៀល​ក្នុង​១​ជេ​ី​ង​
​ជាមួយគ្នា​នោះ តៃកុង​ឡាន រួម​និង​អាជីវករ បាន​អះអាង​ដូចៗ​គ្នា​ថា​៖ ពួកគាត់​ហ៊ាន​ស្បថ​ដាក់​ជីវិត ឱ្យ​ក្រឡាប់​ឡាន ឬ​រន្ទះបាញ់​ស្លាប់​តៃហោង ប្រសិន​ជា​ខ្លួន​និយាយ​បំផ្លើស​ខុស​ការ​ពិត ចំពោះ​ការបង់ លុយ​ចូល​ហោ​ប៉ាវ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បាន​ថ្លែងថា​៖ រថយន្ត​ដែល​ចាប់​នៅ​ក្នុង​ស្នាក់​ការ​នោះ គឺ​មកពី​មិន​បាន​បង់ពន្ធ​.! ។​

​ចំពោះ​សំនួរ​រឿង​យក​លុយ​៣០​ម៉ឺន​រៀល​ក្នុង​១​ឡាន​.? លោក ផែន ភឿន បាន​បដិសេធថា មិន​ដឹង​ទេ​! ។​
​រីឯ​លោក នី គឹម​ហួរ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​នៅ​ប្រចាំការ បាន​បដិសេធ​មិន​បកស្រាយ​ឡើយ ចំពោះ​រឿង​លុយ​៣០​ម៉ឺន​រៀល​ក្នុង​១​ឡាន​? ទោះជា​យ៉ាងណា​ក៍ដោយ ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​រាប់​សិប​គ្រឿង បាន​ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី ប្រទេស វៀតណាម ចូល​មក​ខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ចែកចាយ​តាម​បណ្ដា​ខេត្ត​នាៗ ជាពិសេស​គឺ​ភ្នំពេញ ផ្សារ​នាគ​មាស តែម្ដង​។​

​ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ នឹង​តែងតែ​ឈប់​នៅ​មុខ​ស្នាក់ការ ចូល​បង់លុយ​បាយទឹក ជូន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ជា​ប្រចាំ​មិន​ដែល​ខាន់ ជាហេតុ​នាំ​ឱ្យ​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ សំងំ​កើប​លុយ បាន​រាប់​សិប​លាន​រៀល​ក្នុង​១​ថ្ងៃៗ ជា​ថ្នូរ​និង​មិន​បង្ក្រាប បទល្មើស​រត់ពន្ធ ឬ​ផាកពិន័យ​ចូល​រដ្ឋ​។​

​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ បាន​អំពាវនាវ នឹង​ទទូច ដល់​ស្ថាប័ន​ពាក់​ពន្ធ័ ជាពិសេស​នោះ​លោក អូន ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ មេត្តា​ត្រួតពិនិត្យ ឡេីង​វិញ​ចំពោះ​លោក ផែន ភឿន នឹង​មន្ត្រី​គយ​ក្រោម​ឱវាទ ត្រូវ​ដុះក្អែល ម្តង​ទៅ ព្រោះ​បច្ចុប្បន្ន កំពុងតែ ប្រព្រឹត្ត​អំពើ​ពុករលួយ ដល់​ឆ្អឹង ហើយ​ឈរជើង​ដាក់​ស្នាក់ការ គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ត្រូវ​ត្រួតពិនិត្យ​ទំនិញ​បង់ពន្ធ មិន​គ្រប់ ឬ​ទំ​ទិញ​មាន​ពន្ធ មិនមែន​មក ប្រមូល​លុយ ដាក់​ក្នង​ហោប៉ៅ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន បាន​លុយ​ទិញ​សុទ្ធតែ​រថយន្ត​ទំនើប​ជិះ អាច​បាត់បង់​ថវិកា ចូល​រដ្ឋ​ទៀត​ផង​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###