ត្បូងឃ្មុំ ៖ បើតាមប្រភព ពីក្រុមឈ្មួញ អ្នករកស៊ីដឹកធ្យូង បានបញ្ជាក់អោយ រស្មីឯករាជ្យ ដឹងថា ការដឹកជញ្ជូនផលអនុផលព្រៃឈើ ប្រភេទធ្យូង ទៅស្រុកយួនតាមច្រកដូងរ័ត្ន រូបភាពដដែលៗ ពុំមានសមត្ថកិច្ចណាមួយបង្ក្រាបឬទប់ស្កាត់ឡើយ ជាពិសេសលោកមេប៉ុស្តិ៍ច្រកដូងរ័ត្ន ពុំមានឆន្ទៈក្នុងការទប់ស្កាត់ឬបង្ក្រាប ការនាំធ្យូងចេញទៅក្រៅប្រទេសនោះទេ។
ជាក់ស្តែង នៅថ្ងៃទី០៨ ខែ ០៦ ឆ្នាំ ២០២១ ក្បួនរថយន្តដឹកធ្យូងចំនួនពី ២០ទៅ ៣០គ្រឿងត្រៀមចេញទៅប្រទេសវៀតណាមតាមច្រកដូងរ័ត្ន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបង្ហាញខ្លួនបង្អួតរាងបង្អួត ដាក់ភ្ញៀវជាតិ អន្តរជាតិ នៅមាត់ច្រកដូងរ័ត្នដូចហែរកឋិនទាន។
ប្រភពបានឲ្យដឹងទៀតថា នៅពេលព័ត៌មានចុះផ្សាយឬ រាយការណ៍ទៅដល់ថ្នាក់លើ ច្រកនោះបានផ្អាកការដឹកជញ្ជូនធ្យូង ចេញទៅប្រទេសវៀតណាម មួយរយៈពេលខ្លី រួចក៏បន្តដឹកចូលវិញដដែល ហើយឈ្មួញឈើទាំងនោះក៏មានឈ្មោះដដែលៗដែរចំណែកមន្ត្រី នគបាលនិងមេប៉ុស្ត៍ច្រកដូងរត្ន័ រក្សាភាពស្ងៀមស្ងាត់ សម្ងំទទួលផលប្រយោជន៍ ពីមេឈ្មួញគ្រាក់ៗទាំងនោះ។
ប្រជាពលរដ្ឋ អំពាវនាវ ដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានជ្រាបព័ត៌មាននេះទេ បើបានទទួលព័ត៌មានមេត្តា ចាត់វិធានការក្តៅចំពោះមេប៉ុស្តិ៍ ច្រកដួងរត្ន័ ដែលបណ្ដោយ អោយក្រុមឈ្មួញកំពុងសម្រុក ដឹកជញ្ជូនធ្យូងជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចពាក់ព័ន្ធនៅ ព្រំដែនច្រកដូងរត្ន័ បង្ក្រាបសោះឡើយ៕