ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានមេរងកត់កន្ទុយលេខ(ឆ្នោតយួន) ចំនួន៥នាក់ ហើយមិនដែលឃើញសមត្ថកិច្ចក្នុងមូលដ្ឋានចាត់វិធានការទប់ស្កាត់ទាល់តែសោះ។
មានការបង្ហើបពី អ្នកកត់កន្ទុយលេខបានឲ្យដឹងថា ក្នុងមួយខែៗពួកគេបង់លុយឲ្យលោក អាំ ធូ អធិការនគរបាលស្រុកលើកដែក ពី៣០០ទៅ ៥០០ដុល្លា រតាមមានអ្នកចាក់ តិចឬច្រើនទើបអាចរួចផុតពីការបង្ក្រាប។
ក្នុងនោះឈ្មោះ ប៊ុន ឆន មេឆ្នោតយួនដ៏ធំក្នុងខេត្តកណ្តាល ជាអ្នកប្រមូលលុយពីកូនកញ្ច្រែងនៅក្នុងស្រុកលើកដែក ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយសមត្ថកិច្ចទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។
ប្រភពពីព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ល្បែងកន្ទុយលេខដែលមានសញ្ញាP9 ព្រមទាំងល្បែងស៊ីសងផ្សេងៗទៀតកំពុងកើតឡើងយ៉ាងគំហុកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
ប្រជា ពលរដ្ឋបានឲ្យដឹងថា លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក ក៏ដូចជាអភិបាលស្រុកលើកដែក មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។
ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងឃុំព្រែកទន្លាប់ អំពាវនាវឲ្យលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកលើកដែក ជាបន្ទាន់។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក បានឲ្យដឹងថា លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក មិនចាត់វិធានការល្បែងកន្ទុយលេខ និងល្បែងស៊ីសងផ្សេងៗទៀតដែលកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ។
ហេតុនេះលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះល្បែងស៊ីសងខុសច្បាប់កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
ប្រជាពលរដ្ឋ បានរិះគន់ថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺល្បែងស៊ីសងមិនអាចកើតឡើងយ៉ាងរាលដាលនៅក្នុងឃុំព្រែកទន្លាប់ និងឃុំផ្សេងៗទៀត ក្នុងស្រុកលើកដែក ខេត្តកណ្តាល បានឡេីយ។