ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ​

​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បានឲ្យដឹងថា ការដែល​លោក គឹម ឈុនលី គឺ​ដោយសា​រអាង​មាន​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ហើយ​សូម្បី​តែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក គឹម ឈុនលី នោះឡើយ​។ ជាក់ស្ដែង​អ្នក​រត់ការ​ឈ្មោះ ឡេង ចំរើន និង​ឈ្មោះ ថាំង បាន​សម្របសម្រួល​ជាមួយ​លោក គឹម ឈុនលី ដើម្បី​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង យ៉ាង​អនាធិបតេយ្យ​បំផុត​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ធំៗ​ខ្លះ​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​រលូន​ជាពិសេស​នៅពេល​យប់ ក្នុង​ខណៈ​ដែល​លោក គឹម ឈុនលី សម្ងំ​ទទួល​ផលប្រយោជន៍​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​បាន​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង យ៉ាង​រលូន​។ ការ​ដែល​ក្រុម​ឈ្មួញ​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​សង្កាត់ ថ្នាក់​ផ្នែក ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​គឺ​ពី​សំណាក់​លោក គឹម ឈុនលី ដែល​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ តែម្តង​។ ចំណែក​ឈ្មួញ​ធំៗ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​ពេញបន្ទុក​ព្រោះ​ឈ្មួញ​ឈើ​ទាំង​នោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក គឹម ឈុនលី និង​បក្ខពួក​។​

​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឈ្មួញ​ខ្លះ​ទៀត​ដឹក​ជញ្ជូន​ឈើ​ដោយ​ប្រើ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​វ៉េ​អ​ង រថយន្ត​យី​ឌុប​ធំៗ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង រាប់​សិប​គ្រឿង​ក្នុង​មួយ​យប់ៗ​។ អ្នករត់​ការបើកផ្លូវ​រថយន្ត​ដឹកឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ ឡេង ចំរើន ដែលជា​កូន​របស់​លោក សៀក ឡេង ជា​មន្ត្រី​មាន​ឥទ្ធិពល​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ម្នាក់ទៀត​មានឈ្មោះ ថាំង ដែល​ជា​មន្ត្រី​ប្រដាប់អាវុធ ល្បី​ខាង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ អ្នករត់​ការបើកផ្លូវ​ទាំង​២​នាក់​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី និង​មន្ត្រីក្រោមឱវាទ​ទើប​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​ចូល​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###