កណ្តាល÷ តាមប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក បានបង្ហីេបអោយ រស្មីឯករាជ្យ ដឹងថា មានមេរង កត់កន្ទុយលេខ ចំនួនប្រាំនាក់ ១ឈ្មោះ ផាត ២ ឈ្មោះស្រេង ៣ឈ្មោះ ធី ៤ឈ្មោះ អិត ៥ឈ្មោះហៀង អ្នកទាំងអស់ កំពុងបើកកត់ឆ្នោតយួន យ៉ាងពេញបន្ទុក លេងស៊ីសងខុសច្បាប់ ក្នុងស្រុកលើកដែក រីឯលោកអាំ ធូ អធិការដ្ឋាន នគរបាលស្រុកលើកដែលមិនចាត់វិធានការណ៍ បង្ក្រាបសោះឡើយ។
ប្រភពស្និទ្ធ ពី មេឆ្នោតយួនម្នាក់ នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដោយមិនបញ្ចេញ ឈ្មោះ គាត់បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ក្នុងស្រុកថា ក្នុង១ខែ បង់ទៅអោយ លោក អាំ ធូអធិការ នគរបាលស្រុកលើកដែក ចាប់ពី៣០០ដុល្លា ទៅ៥០០ដុល្លា តាមអ្នកចាក់តិចឬចាក់ច្រើន ដេីម្បីជៀសផុត មិនបង្ក្រាប ពីសំណាក់ កម្លាំងសមត្ថកិច្ច នគរបាលស្រុកលើកដែក។
ប្រភពបន្តទៀតថា មេកន្ទុយលេខ កត់តាម កញ្ចែង ក្នុងស្រុកនីមួយៗ ជាពិសេស មេកន្ទុយលេខ ស្រុកលើកដែក ប្រមូលអោយ លោក ប៊ុន ឆន ជាមេឆ្នោតយួនធំ ប្រចាំខេត្តកណ្តាល ហេីយមានខ្នងបង្អែករឹងមាំ នៅពីក្រោយ ទើបសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្ត កណ្តាល មិនហ៊ានប៉ះពាល់ចុះបង្ក្រាប ឬមួយលោក ប៊ុន ឆន សែនព្រេន ត្រូវរ៉ូវជាមួយសមត្ថកិច្ចថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត ហេីយ បានជា ធ្វើមិនដឹង មិនឬអ្វីទាំងអស់។
ទោះបីប្រមុខថ្នាក់ដឹកនាំកម្ពុជា បានប្រកាសអោយ ប្រជាពលរដ្ឋ ទូទាំងប្រទេស ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយ មេឆ្នោតយួន ជាច្រើនកន្លែង ក្នុងស្រុកលើកដែក នៅតែមានឪកាស កត់ឆ្នោតយួន បានសុខស្រួល ប្រហែលជាមានភ្លើងខៀវ ពីសំណាក់ លោក អាំ ធូ អធិការដ្ឋាន នគរបាលស្រុកលើកដែក ទើបអាអ្វីៗ រលូនទៅបាន។
មហាជន រិះគន់ ចំៗ ទៅ លោក អាំ ធូ អធិការដ្ឋាន នគរបាលស្រុកលើកដែក មិនគូរបណ្តែត បណ្តោយ បើកអោយមាន ល្បែងស៊ីសង គ្រប់ប្រភេទ ដូចជា បៀរ អាប៉ោង ឆ្នោតយួន លេងតាមអំពេីចិត្ត នោះទេ ឬមួយសម្ងំទទួលលាភសក្ការៈ ពីម្ចាស់ទីតាំង ដែលមានសញ្ញា P9 ទេដឹង បានជាមិនចាត់ វិធានការណ៍បង្ក្រាប វាផ្ទុយនឹងច្បាប់ គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ប្រាំបួនចំនុច នៅត្រង់ណាទៅវិញ.!។
ប្រជាពលរដ្ឋ ទូទាំងស្រុកលើកដែក សំណូមពរ ដល់ លោក គង់ សោ ភណ្ឌ័ អភិបាលខេត្តកណ្តាលនឹង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ចាត់វិធានការក្តៅ ដល់កម្លាំង អធិការដ្ឋាន នគរបាលស្រុកលើកដែក ចុះត្រួតពិនិត្យ ម្ចាស់ផ្ទះនីមួយៗ ដែលមានសញាP9 កំពុងកត់ឆ្នោតយួន រាល់ថ្ងៃ គ្មានសមត្ថកិច្ចពាក់ពន្ធ័ណា ម្នាក់ចុះបង្ក្រាបសោះឡើយ៕