បាត់ដំបង ៖ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុតមួយ ដែលគេស្គាល់ថា នៅក្រោមការចាត់ចែង របស់លោក អ៊ួន តាល់ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន និងកំពុងតែបើកលេងយ៉ាងគឃ្លើន ខណៈអាជ្ញាធរ និងសមត្ថកិច្ចក្រុង និ
ងខេត្តបាត់ដំបង បានមើលរំលង តើមកពីអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅទីណាទៅ ? បើបនល្បែងមួយនៅតែបន្តវត្តមានលើទឹកដីខេត្តបាត់ដំបងនោះ។
ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត នៅកណ្ដាលក្រុងបាត់ដំបង សូមអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនិងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មេត្តាជួយពិនិត្យ និងចាត់វិធានការបង្ក្រាបផង ដើម្បីភូមិ ឃុំ មានសុវត្តិភាព។
ទីតាំងល្បែងស៊ីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោង មួយដែលគេស្គាល់ថា របស់ឈ្មោះអ៊ួន តាល់ ជាម្ចាស់ល្បែងស៊ីសង ជាយូរលង់មកហើយនោះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ គេសង្កេតឃើញថា ទីតាំងបនល្បែងនេះ ដែលស្ថិតនៅចំណុច វាលស្រែ១០០ ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្តបើកលេងសារជាថ្មី មានមនុស្សចូលលេងជាច្រើនរយពាន់នាក់ យ៉ាងសប្បាយ ។
ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ ផ្ទះល្បែងស៊ីសងមួយនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្ក្រាបទីតាំងល្បែងខាងលើនេះ ម្ដងណាឡើយ។
ប្រភពបានបន្តទៀតថា ម្ចាស់បើកល្បែងស៊ីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនឹង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូនបែបនេះ។
ប្រជាពលរដ្ឋបានរិះគន់ថា តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឯណាទៅ ? បើមានល្បែងស៊ីសងបែបនេះ តែមានល្បែងស៊ីសង ច្រើនកើតមាន អំពើរ អសន្តិសុខ សង្គម។ ប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យដាក់កម្លាំងដើម្បីចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខាងលើនេះ ដើម្បីភូមិឃុំមានសុវត្ថិភាព។