ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក​ប៊ុន ឆន ជា​មេ​ឆ្នោត​យួន ដុះ​ស្លែ ប្រចាំ​ខេត្ត​កណ្តាល ដែល​មាន​កូនរង ក្នុង​ស្រុក​លើកដែក លេង​ស៊ីសង ខុសច្បាប់ ដោយ​សេរី .?

លោក​ប៊ុន ឆន ជា​មេ​ឆ្នោត​យួន ដុះ​ស្លែ ប្រចាំ​ខេត្ត​កណ្តាល ដែល​មាន​កូនរង ក្នុង​ស្រុក​លើកដែក លេង​ស៊ីសង ខុសច្បាប់ ដោយ​សេរី .?

កណ្តាល​÷ តាម​ប្រភព ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក បាន​បង្ហើប​អោយ រស្មី​ឯករាជ្យ ដឹងថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុម​អ្នក​ញៀន ល្បែងស៊ីសង​កន្ទុយលេខ ពេញបន្ទុក​ខុសច្បាប់ កំពុងបេីក​លេង​ជា​ច្រើន​កន្លែង ក្នុង​ស្រុក​លើកដែក រីឯ​លោក​អាំ ធូ អធិការដ្ឋាន នគរបាល​ស្រុក​លើក ដែក រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ស្និទ្ធ ពី មេ​ឆ្នោត​យួន​ម្នាក់ នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ដោយ​មិន​បញ្ចេញ ឈ្មោះ គាត់​បាន​បញ្ជាក់​ប្រាប់ អ្នកសារព័ត៌មាន ក្នុង​ស្រុក​ថា ក្នុង​១​ខែ បង់​សម្រាប់ សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន ចាប់ពី​៣០០​ដុល្លា ទៅ​៥០០​ដុល្លា ជា​ថ្នូរ​មិន​បង្ក្រាប បាន​ជាបេ​ី​ក​អោយ​លេង តាម​អំពើ​ចិត្ត​។​

​ប្រភព​បន្តទៀតថា មេ​កន្ទុយលេខ កត់​តាម កញ្ចែ​ង​តូចតាច ក្នុងស្រុក​នីមួយៗ ប្រមូល​អោយ លោក ប៊ុន ឆន ជា​មេ​ឆ្នោត​យួន​ធំ ប្រចាំ​ខេត្ត​កណ្តាល ហើយ​មាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយ ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត កណ្តាល មិន​ហ៊ាន​ប៉ះពាល់​ចុះបង្ក្រាប ឬ​មួយ​លោក ប៊ុន ឆន សែនព្រេន ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ថ្នាក់ស្រុក រហូតដល់​ថ្នាក់​ខេត្ត ហើយ បានជា​សមត្ថកិច្ច ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

​ទោះបី​ប្រមុខ​ថ្នាក់​ដឹកនាំ​កម្ពុជា បាន​ប្រកាស​អោយ ប្រជាពលរដ្ឋ ទូទាំង​ប្រទេស ចូលរួម​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ ឆ្លង​រីក​រាលដាល​យ៉ាងណាក៏ដោយ មេ​ឆ្នោត​យួន ជាច្រើន​កន្លែង ក្នុង​ស្រុក​លើកដែក នៅតែ​មាន​ឪ​កាស កត់​កន្ទុយលេខ បាន​សុខ​ស្រួល ប្រហែលជា​មានបេ​ី​ក​ភ្លេីង​ខៀវ ពី​ណាក់ លោក អាំ ធូ អធិការដ្ឋាន នគរបាល​ស្រុក​លើកដែក ទើប​អា​អ្វីៗ រលូន​យ៉ាងនេះ​។​

​មហាជន រិះគន់ ចំៗ ទៅ លោក អាំ ធូ អធិការដ្ឋាន នគរបាល​ស្រុក​លើកដែក មិន​គូរ​បណ្តែត បណ្តោយ បើក​អោយមាន ល្បែងស៊ីសង គ្រប់​ប្រភេទ ដូចជា បៀ​រ អាប៉ោង ឆ្នោត​យួន លេង​តាម​អំពើ​ចិត្ត នោះទេ ឬ​មួយ​សម្ងំ​ទទួលបាន​ផល ប្រយោជន៍ ពី​ម្ចាស់​ទីតាំង ដែល​មាន​យីហោ P9 ទេ​ដឹង បាន​ជា​មិន​ចាត់ វិធានការណ៍​បង្ក្រាប វា​ផ្ទុយ​នឹង​ច្បាប់ គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព ប្រាំបួន​ចំនុច​។​

​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ព្រែក​ទន្លាប់ សំណូមពរ ដល់ លោក គង់ សោ ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល​នឹង ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្រ ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល ចាត់វិធានការ​ក្តៅ ដល់​កម្លាំង អធិការដ្ឋាន នគរបាល​ស្រុក​លើកដែក ចុះ​ត្រួតពិនិត្យ ម្ចាស់ផ្ទះ​ដែល​មាន​យីហោ​P9 កំពុង​កត់​ឆ្នោត​រាល់ថ្ងៃ នៅ​ភូមិ​កំពង់ចម្លង គ្មាន​សមត្ថកិច្ច​ណា ម្នាក់​ចុះ​បង្ក្រាប​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###