ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

វង់ល្បែង​បញ្ជល់មាន់ ស៊ីសង​ខុសច្បាប់​ដ៍​ធំ កំពុងបើក​លេង​រាល់ថ្ងៃ យ៉ាង​ពេញបន្ទុក ក្នុង​ឃុំ​សោក ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ មិន​ខ្វល់​ពី​ផ្ទុះ​ជំងឺ កូវី​ដ​១៩​សោះឡើយ​.?

វង់ល្បែង​បញ្ជល់មាន់ ស៊ីសង​ខុសច្បាប់​ដ៍​ធំ  កំពុងបើក​លេង​រាល់ថ្ងៃ យ៉ាង​ពេញបន្ទុក ក្នុង​ឃុំ​សោក ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ មិន​ខ្វល់​ពី​ផ្ទុះ​ជំងឺ កូវី​ដ​១៩​សោះឡើយ​.?

(​ក្រចេះ )÷​តាម​ប្រភព​ពី ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ពពេល ឃុំ​សោក ស្រុក​ព្រែក​ប្រសព្វ ថា​មិន​ធម្មតា​មែន​ឈ្មោះ ខ្លូ នឹង ឈ្មោះ សាន់ ជា​ម្ចាស់​ទីតាំង​សង្វៀន​បញ្ជល់មាន់ នឹង​អាប៉ោង លេងល្បែង​សីុស​ង ខុសច្បាប់ ហ៊ាន​ប្រឆាំង​ការណែនាំ នូវ​វិធានការណ៍ របស់​ក្រសួង​សុខាភិបាល និង អានុ​សាសន៍ដ៍​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ ហ៊ុន សែន បី​កុំ បី​ការពារ ហាមឃាត់​មិន អោយមាន​ការជួបជុំ​គ្នា !

​ដើម្បី​ទប់ស្កាត់​ជំងឺ កូវី​ដ​១៩ ដ៍​កាច​សាហាវ​អោយមាន​ប្រសិទ្ធភាព ផ្ទុយទៅវិញ បន​ល្បែង​មួយ​កន្លែង​នេះ បែរជា បណ្តោយ ពលរដ្ឋ​នាំគ្នា​ចូល​ទៅ​លេង យ៉ាង​ពពាក់ពពូន ជា​ប្រចាំ​រាល់ថ្ងៃ នៅ​ចំណុច​ភ្នំ​ប្រឡាយ ស្ថិតនៅ​ភូមិ​ព្រែក​ពពេល ឃុំ​សោក ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន មិន​ហ៊ាន​ចុះបង្ក្រាប ឬ​មួយ​សម្ងំ​ទទួល ផលប្រយោជន៍ ពី​ម្ចាស់​បន​ល្បែង​នោះទេ​ដឹង​។

​ជាក់ស្ដែង​នៅ រសៀល​ថ្ងៃ ទី​២១ ខែ​មេសា ឆ្នាំ​២០២១-​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ព្រែក​ពពេល​ឃុំ​សោក ស្រុក​ព្រែក​ប្រសព្វ បាននាំគ្នា បង្ហើប​ប្រាប់​ភា្នក់ងារ អ្នកសារព័ត៌មាន ក្នង​ស្រុក​អោយដឹងទៀតថា​÷ ទីតាំង​សង្វៀន​បញ្ជល់មាន់ នឹង​អាប៉ោង កំពុងដំណើរការ បើក​លេង​យ៉ាង គគ្រឹកគគ្រេង យូ​ថ្ងៃ​យូ​ខែ មក​ហេ​ី​យ មិន​ដែល​ឃេ​ី​ញ កម្លាំង​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល ស្រុក​ព្រែក​ប្រសព្វ ចុះបង្ក្រាប សោះឡើយ បើសិន​មាន​ផ្ទុះ​ជំងឺ កូវី​ដ​១៩ ចេញពី​វង់ល្បែង សួរ​ថា​បុគ្គល​ណា​ម្នាក់​ចេញមុខ ទទួលខុសត្រូវ​។​

​បច្ចុប្បន្ននេះ យើង​គ្រប់គ្នា​ប្រាកដ ជា​បានដឹង​យ៉ាងច្បាស់​.! ដែល​ចំណាត់ការ របស់​រាជរដ្ឋាភិបាល បំរាម​ហាម ឃាត់​មិន​អោយមាន​ការជួបជុំ​គ្នា ! ដើម្បី​ទប់ស្កាត់​ជំងឺ កូវី​ដ ១៩- អោយមាន​ប្រសិទ្ធភាព ផ្ទុយទៅវិញ បន​ល្បែង នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ មិន​ដូច ស្រុក​.​ខេត្ត​.​ដទៃ​នោះ​ទេ អាច​បើក​លេង​យ៉ាង​ពេញបន្ទុក គ្មាន​សមត្ថកិច្ច​ពាក់​ពន្ធ័​ចុះបង្ក្រាប លេង តាម​អំ​ពេីចិត្ត​។​

​ក្នុងពេល​ជំងឺ កូវី​ដ​១៩ កំពុងតែ​ផ្ទុះ​ឆ្លង​រីក​រាលដាល តាម​សហគមន៍ ២០​គុ​ម្ភះ មូលហេតុ​អ្វី ? បទល្មើស ល្បែងស៊ីសង មួយ​កន្លែង​នេះ របស់​លោក​ខ្លូ នឹង​លោក​សាន់​មាន​អំណាច​ធំ ជាង​អាជ្ញាធរ មាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន​ទៅទៀត បានជា​ហ៊ាន​ផ្គេ​ី​ន​បេ​ី​ក​សង្វៀន បញ្ជាល់មាន់ ដោយ​សេរី យ៉ាងនេះ ។​

​ប្រភព​បន្តទៀតថា ពី​អ្នក​ចូល​ទៅ​លេង ដល់​ទីតាំង​ជល់​មាន់ ពួកគេ​សម្គាល់​ឃើញថា ចាក់​លុយ​ធំៗ​ណាស់ សម្រាប់​គូរ​ពិសេស ភ្នាល់​ចាប់ពី​.២.​លាន​រៀល​ទៅដល់​៣.​ពាន់​.​ដុល្លារ​.​ឯណោះ​ក្នុង​១​គូៗ​។​

​ចំណែក​អាប៉ោង​វិញ ភ្នាល់​ចាក់​លុយ​ចាប់ពី​.៥០.​ម៉ឺន​រៀល ទៅដល់​. ៣.​លាន​រៀល​ក្នុង​១​គ្របៗ ជាពិសេស សង្វៀន​លេងល្បែង​សីុស​ង​ទាំងនោះ មាន​អ្នក​ឈរ​កាង ចាំ​មើល​ផ្លូវ បិទ​អ្នកសារព័ត៌មាន មិន​អោយ​ចូល ថត​យក​រូបភាព មាន​អ្នកខ្លះ​ទៀត ចាំ​សម្របសម្រួល ដើម្បីអោយ ក្រុម​អ្នក​ញៀន ល្បែង​លេង យ៉ាង​សុខ​ស្រួល​។​

​ប្រជាពលរដ្ឋ សណូ​ម​ពរ ដល់ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ជាពិសេស ឧត្តមសេនីយ៍ ទោ លន់ សុផាត ស្នងការដ្ឋាន​នគរបាល ខេត្ត​ក្រចេះ គួរតែ​មាន​វិធានការ​ក្តៅ​ចាត់​កម្លាំង​ក្រោម​ឱវាទ ចុះមក​ត្រួតពិនិត្យ នឹង​បង្ក្រាប សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង ខុសច្បាប់ ដែល​មាន​ម្ចាស់​ឈ្មោះ​ខ្លូ នឹង​ឈ្មោះ​សាន់ កំពុងបើក​លេង ក្នុង​ភូមិ​ព្រែក​ពពេល ឃុំ​សោក ស្រុក​ព្រែក​ប្រសព្វ នេះ​ផង ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###