ព្រះវិហារ ៖ ប្រភព ពីប្រជាពលរដ្ឋ ក្នុងស្រុកជាំក្សាន្ត បានអោយដឹងថា នៅចំណុចខាងក្រោយផ្ទះលោក មេវរះសេនាតូច ៣៩៣ លោក ខាន់ សុខុម ក្នុងភូមិ រុងរឿង២ ឃុំទឹកក្រហម មានឈ្មួញឈេី ប្តីឈ្មោះ គីម ប្រព័ន្ធឈ្មោះ ឡេង ធារា ជ្រកក្រោមស្លាក ដេប៉ូ ឬច្រកចេញចូលតែ១ ។
បេីតាមការអះអាង ពី ឈ្មួញតូចតាច ពួកគាត់រកសុីឈេីបន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិត ដឹកតាមប្រភេទ គោយន្តកន្រ្តៃ ដឹកបង្គោលរបង នឹងអុស ត្រូវសមត្ថកិច្ច ជំនាញចាប់ យកមករក្សាទុក្ខ នៅស្នាក់ការ រដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្ត ដោយឡែកមេឈ្មួញពីនាក់ប្តីប្រព័ន្ធ ប្រហែល ជាមានខ្នងធំនៅពីក្រោយ ឬសមត្ថកិច្ចជំនាញ ត្រូវថ្នាំសណ្តំ បានជាមិនហ៊ានប៉ះពាល់ ឈ្មួញឈេីនេះសោះ ។
ជាពិសេស ឈ្មួញពីនាក់ប្តីប្រពន្ធ័ មាន ដេប៉ូមួយកន្លែងទៀត ស្ថិតក្នុងភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែង ខេត្តព្រះវិហារ ដឹកជញ្ជួនឈេី យកទៅលក់ ទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្ត មកចុះបង្រ្កាប សោះឡើយ សម្ងំទទួលផល ផលប្រយោជន៍ធ្វេីមិនដឹងមិនលឺទាំងអស់ ទុក្ខអោយ ឈ្មួញឈេីទាំងនេះ ចរាចរណ៍ តាមអំពើចិត្ត។
ប្រភពព័ត៌មាន ក្នុងស្រុកចុះផ្សាយ បានអោយដឹងថា ឈេីស្របច្បាប់ មាន២០០ ម៉ែត្រគូបទេក្នុងដេប៉ូឈេី ឬច្រកចេញចូលតែ១ របស់ លោកគីមនិងប្រពន្ធ ឈ្មោះឡេងធារា លេីសពីនេះបានគៀងគរ ប្រជាពលរដ្ឋ អោយចូលកាប់បំផ្លិតបំផ្លាញ ព្រៃសហគមន៍ ឬព្រៃព្រះរកា ដេីម្បីយកចូលដេប៉ូស្របច្បាប់ ពីមួយថ្ងៃទៅមួយថ្ងៃច្រេីនម៉ែត្រគូប ដេីម្បីបំភ័ន្ត ភ្នែកអ្នកសារព័ត៌មាន នឹងសមត្ថកិច្ចជំនាញ ម្ចាស់ដេប៉ូ ពីនាក់ប្តីប្រព័ន្ធ បានបញ្ជាតៃកុងរថយន្តដឹកឈេីទាំងនេះ មកលាក់ទុក្ខ សម្រាប់លក់អោយក្រុមឈ្មួញ ដឹកជញ្ជួនទៅលក់បន្តចែកចាយ តាមដេប៉ូក្នុង ព្រះរិហារ នឹង ឆ្ពោះទៅដេប៉ូ ខេត្តផ្សេងៗ យ៉ាងរលូនថែមទៀតផង។
សកម្មជនព្រៃឈេី ខេត្តព្រះវិហារ ការពារ ព្រៃអភិរក្ស ព្រៃព្រះរកា ត្រូវរលាយហិនហោចអស់ពីផែនដី នៅពេលថ្ងៃខាងមុខរយះដ៍ខ្លីព្រោះតែមាន ដេប៉ូ ឬច្រកចេញចូលតែ១ផ្តាច់មុខបែបនេះ បើគ្មានអាជ្ញាធរមន្ត្រី ជំនាញសមត្ថកិច្ច មានវិធានការបង្រ្កាប នឹងត្រួតពិនិត្យអោយ ច្បាស់លាស់ត្រឹមត្រូវតាមច្បាប់ ពីសំណាក់ដេប៉ូ ឬ ហៅថាច្រកចេញចូលតែ១ របស់លោក គីមនិងប្រពន្ធ ឡេង ធារា នោះទេ ព្រៃឈើត្រូវរលាយ ក្រោមស្នាដៃឈ្មួញទាំងនេះ។
មហាជនសំណូមពរ ដល់ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នឹងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេស ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទ មេត្តាចាត់វិធានការ ក្តៅទៅលើ ដេប៉ូ ឬហៅថាច្រកចេញចូលតែ១ របស់ មេឈ្មួញឈ្មោះ គីម នឹងប្រពន្ធឈ្មោះឡេង ធារាកំពុង តែកាប់បំផ្លិចបំផ្លាញព្រៃឈើ យ៉ាងរង្គាល រាល់ថ្ងៃក្នុងស្រុកជាំក្សាន្ត នឹងស្រុកត្បែង។