ព្រះវិហារ ÷ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអំពាវនាវ គណៈកម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់នឹងបង្ក្រាប បទល្មើសព្រៃឈើធនធានធម្មជាតិ មានគំនរឈើ ជាច្រើនម៉ែត្រគួប នៅចំណុច ខាងក្រោយផ្ទះលោក មេ វរះសេនាតូច ៣៩៣ ឈ្មោះ ខាន់ សុខុម ភូមិ រុងរឿង ២ ឃុំទឹកក្រហម ជាបន្ទាន់។
មេឈ្មួញ ឈើគ្រក់ៗ ជ្រកក្រោមស្លាក ដេប៉ូ ឬច្រកចេញចូលតែ១ ដែលមាន មេឈ្មួញឈ្មោះ គីម បានដឹកជញ្ជួនឈើ ទាំងនេះមកលាក់ទុក្ខរាល់ថ្ងៃ ចាំក្រុមឈ្មួញឈើ មកពីខេត្តផ្សេង ទទួលទិញ យកទៅលក់បន្ត តាមដេប៉ូក្នុងខេត្តព្រះហារ នឹងបន្តចែកចាយ យកទៅតាមដេប៉ូ ខេត្តកំពង់ធំទៀតផង រីឯសមត្ថកិច្ចជំនាញ តាមដងផ្លូវ រក្សាភាពស្ងៀមស្ងាត់ ដូចត្រូវថ្នាំ សណ្តំ។
ប្រភពបានបន្តទៀតថា ឈើទាំងអស់នេះជាឈើមេឈ្មួញឈ្មោះគីមដឹកជញ្ជួនចេញពីព្រៃអភិរក្ស នឹងព្រៃព្រះរកាជាច្រើនម៉ែតគួបគ្មានមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធដូចជាមេបរិស្ថានខេត្តព្រះវិហារ នឹងមេរដ្ឋបាលព្រៃឈីខេត្តព្រះវិហារហ៊ានប៉ះពាល់នោះទេសម្ងំទទួលផលប្រយោជន៍ជាថ្នូរនិនបង្ក្រាប។
មហាជន សំណួមពរ ដល់ លោក សាយ សំអាល់ រដ្ឌមន្ត្រីក្រសួងបរិស្ថាន នឹងលោកប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ មេត្តាចាត់វិធានការណ៍ក្តៅ ពិនិត្យទៅលើដេប៉ូ ឬហៅថាច្រកចេញចូលតែ ១ របស់មេឈ្មួញ ឈ្មោះ គីម ដែលកំពុងប្រមូលទិញឈើ ដែនជម្រកសត្វព្រៃ ក្នុងខេត្តព្រះវិហារ បើមិនបង្ក្រាបទាន់ពេលវេលា នោះទេព្រៃឈើត្រូវ រលាយហិនហោចអស់ នៅរយៈពេលដ៍ខ្លីខាងមុខ ៕