រតនគិរី៖ បើទោះបី ជាមានការ ហាមឃាត់ រិតបណ្ដឹង ពីឯកឧត្ដម ថង សា វុន អភិបាលខេត្ត រតនគីរី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ មិនអោយមាន ការជួបជុំគ្នាយ៉ាងណាក៏ដោយ ស្រុកអូរជុំ នៅតែបន្តការ លេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមូលដ្ឋាន ហាក់មិនគោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាព ខេត្តឡើយ។
ប្រភព ពីអ្នកសារព័ត៌មាន ក្នុងស្រុកបានចុះទៅផ្តិតយករូបភាព នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទីតាំងបញ្ជល់មាន់ នឹងអាប៉ោង មួយកន្លែងស្ថិតក្នុងភូមិណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ត្រង់ចំណុចចំការចន្ទីរ ត្រូវបានអ្នកសារព័ត៌មាន រាយការណ៍ទៅ សមត្ថកិច្ចភ្លាម ! ។
ប៉ុន្តែបែជាទីតាំង បេីកលេងល្បែងទាំងនោះ ហាក់ដូចជា មានតំរ៉ុយដឹងមុន នាំគ្នាបំបែកហ្វូង មិនចាំបាច់សមត្ថកិច្ច ចុះទៅដល់នាំពិបាកនោះទេ ហើយមេក្លោងបើក ល្បែងបញ្ជល់មាន់ និងចាក់អាប៉ោង ត្រូវបានគេស្គាល់ ១ ឈ្មោះ. ពិសី. ជាមន្ត្រីនគរបាល នៅស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ២ ឈ្មោះ បារាំង។
បើតាមការអះអាង ពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំអូរជុំ ស្រុកអូរជុំ បានឲ្យដឹងទៀតថា ឈ្មោះពិសី នឹងឈ្មោះបារាំង ជាម្ចាស់សង្វៀនបេីក លេងល្បែងបញ្ជាល់មាន់ ជារៀងរាល់ថ្ងៃ ច្រើនខែមកហើយ មិនដែលមានសមត្ថកិច្ច អាជ្ញាធរក្នុងមូលដ្ឋាន ចុះបង្ក្រាប ម្តងណាទេ សម្ងំទទួល ផលប្រយោជន៍ ជាថ្នូរ មិនបង្ក្រាប។
ចាប់តាំងពីមានការផ្ទុះរីករាលដាល នូវជំងឺ កូវីដ១៩ ឆ្លងក្នុងសហគមន៍ ២០កម្ភៈ ប្រមុខថ្នាក់នាំកម្ពុជា បានប្រកាស បិទ សាលារៀន ក្លឹបកំសាន្តធំៗ ktv ទូទាំងខេត្ត ក្រុងរាជធានី នឹងខិតខំយកចិត្តទុកដាក់ ឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការ ហាមឃាត់ កុំឲ្យមានការជួបជុំគ្នា រក្សាគម្លាត ពាក់ម៉ាស់ ជាប្រចាំ លាងដៃ ជាមួយអាកុល តាមសាចរណ៍ ណែនាំរបស់ រាជរដ្ឋាភិបាល កម្ពុជា នឹងក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ ។
ប្រភពបន្តទៀតថា រដ្ឋបាលខេត្តរតនគីរី បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាសជាសាធារណៈ ជូនដល់សាធារណៈជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ភូមិស្រុក ក្រុង នៅទូទាំងខេត្ត ហាមការជួបជុំ ប្រមូលផ្ដុំគ្នា គ្រប់កម្មវិធី ។
តែផ្ទុយទៅវិញ នៅស្រុកអូរជុំ ខេត្តរតនគិរី ពលរដ្ឋរិះគន់ចំៗថា ឃើញ វង់ល្បែងបញ្ជល់មាន់ ចាក់អាប៉ោង របស់ឈ្មោះពិសី នឹង ឈ្មោះបារាំង កំពុងតែជួបជុំគ្នា យ៉ាងគគ្រឹក គគ្រេង ចំណែក សមត្ថកិច្ច ឃុំអូរជុំ នឹងអាជ្ញាធរស្រុក បែជាធ្វើ មិនដឹងមិនលឺ ដូចត្រូវថ្នាំសណ្តំអញ្ចឹង ប្រឆាំងនឹង បទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំយ៉ាងនេះ។
ប្រជាពលរដ្ឋ សំណូមពរ ដល់លោក ថងសា វុន អភិបាលខេត្ត រតនគីរី នឹងលោកយិន ចំណាន ស្នងការដ្ឋាន នគរបាលខេត្ត រតនគីរីត្រួតពិនិត្យ មន្ត្រីថ្នាក់ក្រោមឱវាទឡើងវិញមិនគូរបណ្តែតបណ្តោយ អោយម្ចាស់សង្វៀនបញ្ជាល់មាន់ ឈ្មោះពិសី នឹងឈ្មោះបារាំងបើកលេងល្បែងស៊ីសង ក្នុងស្រុកអូរជុំតាមអំពើចិត្តនោះទេ។