ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​មេ​ឈ្មួញ​ដុះស្លៃរ​ឈ្មោះ តែម ធារ៉ា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ភ្នំក្រវាញ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​រក្សា​ភាព​ស្ងៀមស្ងាត់​

​មេ​ឈ្មួញ​ដុះស្លៃរ​ឈ្មោះ តែម ធារ៉ា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ភ្នំក្រវាញ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​រក្សា​ភាព​ស្ងៀមស្ងាត់​

​ប្រភព​ពី​ឈ្មួញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ មួយចំនួន​បានឲ្យដឹងថា នៅ​ពេល​ពួកគេ​ដឹកឈើ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស និង​ពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅក្នុង​ស្រុក​ភ្នំក្រវាញ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គេ​មាន​ការយោគយល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​។

​ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ តែម ធារ៉ា តែង​ប្រើប្រាស់​ឈ្មោះ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ​ដើម្បី​ឲ្យ​សកម្មភា​ពដឹក​ជញ្ជូន​ឈើ​របស់​ខ្លួន​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ដូច្នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ព្រមទាំង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​អាច​ប្រមូល​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ភ្នំក្រវាញ ឆ្លងកាត់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ចូល​មក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ បានឲ្យដឹង​ថា​ឈ្មួញ​ឈ្មោះ តែម ធារ៉ា គឺជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ហើយ​មាន​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជា​បង្អែក​រឹងមាំ​ទើប​ឈ្មួញ​រូប​នេះ​អាច​បន្ត​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។ សូម្បីតែ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុង​ខណៈ​ដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ភ្នំក្រវាញ បាន​បង្ហើប​ឲ្យដឹងថា គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នោះទេ ព្រោះ​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ពោធិ៍សាត់ មួយចំនួន​ជា​ខ្នងបង្អែក​របស់​ឈ្មួញ​រូបនេះ ហើយ​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​រូប​នេះ​ជា​ប្រចាំ​។ ជាក់ស្ដែង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​។

​កន្លង​មក​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស សហការ​គ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ក្នុង​ស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា មិន​ដែល​ប្រឈម​នឹង​ការបង្ក្រាប​ម្ដងណា​ឡើយ ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###