ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

នៅតែ​កក្រើក រាល់ថ្ងៃ .! ពី​សកម្មភាព មេ​ឈ្មួញ ឈើ​ឈ្មោះ រិទ្ធ ប្រចាំ ខេត្ត​មណ្ឌល​គី​រី កំពុងតែ​ល្បីល្បាញ ដឹកជញ្ជូន​ឈើ ប្រណីត​ខុសច្បាប់ យកទៅលក់ ស្រុក​យួន តាម​ច្រក​ដាក់​ដាំ ដោយ​សេរី មិន​ខ្វល់ ពី​ជំងឺ​កូវី​ដ​១៩​សោះឡើយ​.?

នៅតែ​កក្រើក រាល់ថ្ងៃ .! ពី​សកម្មភាព មេ​ឈ្មួញ ឈើ​ឈ្មោះ រិទ្ធ ប្រចាំ ខេត្ត​មណ្ឌល​គី​រី កំពុងតែ​ល្បីល្បាញ ដឹកជញ្ជូន​ឈើ ប្រណីត​ខុសច្បាប់ យកទៅលក់ ស្រុក​យួន តាម​ច្រក​ដាក់​ដាំ ដោយ​សេរី មិន​ខ្វល់ ពី​ជំងឺ​កូវី​ដ​១៩​សោះឡើយ​.?

មណ្ឌល​គី​រី ÷ កាលពីពេល ថ្មីៗ នេះ​នៅ​ថ្ងៃទី​២៥,​ខែ​មិនា​,​ឆ្នាំ​២០២១ ក្រុម​សារព័ត៌មាន ក្នុងស្រុក បាន​ចុះ​ផ្តិត យក​រូបភាព រថយន្ត​ម៉ាក​ធុន​ដ្រា ជាច្រើន​គ្រឿង របស់​មេ​ឈ្មួញ​ឈ្មោះ​រិទ្ធ សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណិត ចេញពី​ចំណុច ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា យកទៅលក់ ស្រុក​យួន​តាម ច្រក​ដាក់​ដាំ ជា​រៀងរាល់​យប់​ថ្ងៃ រីឯ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មិន​ចាត់វិធានការ​បង្ក្រាប បទ​ល្មេី​ស​ព្រៃឈើ បែរជា រក្សា​ភាព​ស្ងៀមស្ងាត់ ដូច​ត្រូវ​ថ្នាំ​សណ្តំ​ទៅវិញ​។​

​បើ​តាម​ប្រភព​ពី មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ បានឲ្យដឹងថា លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល អន្តោប្រវេសន៍ ច្រក​ទ្វេភាគី​ដាក់​ដាំ មាន​សិទ្ធិ​អំណាច​ធំ​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ឈ្មោះ​រិទ្ធ ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន បាន​យ៉ាង រលូន​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ទៀតថា រយៈពេល​ប្រមាណ​១​សប្តាហ៍​កន្លងទៅ​នេះ ឈ្មោះ រិទ្ធ ប្រើប្រាស់​រថយន្ត​ម៉ាក់​ធុន​ដ្រា ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត ប្រភេទ​ឈើ​លេខ​១ ចេញ​ទៅ​លក់​ស្រុក​យួន​តាម​ច្រកព្រំដែន​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង យ៉ាង​ពេញបន្ទុក​។

​ប្រភព​ស្និទ្ធ​នឹង​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វេភាគី​ដាក់​ដាំ បានឲ្យដឹងថា ការដែល​លោក យូ សុធា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ជា​បង្អែក​ដ៏​រឹងមាំ​។​

​ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នឹង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌលគិរី មិន​ចាត់​វិធានការ​បង្ក្រាប ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​រលូន​នោះទេ​។​

​ហេតុនេះ​ទើប​មាន សេចក្តីអំពាវនាវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​កង​រាជ​អាវុធលេី​ផ្ទៃ​ប្រទេស នឹង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់ នឹង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ផង​ទាន​។​

​តាម​ប្រភព​ពី សមត្ថកិច្ច​ពាក់ព័ន្ធ បានឲ្យដឹងថា ក្នុង​មួយ​យប់ៗ មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធ ប្រើប្រាស់​រថយន្ត​ម៉ាក​ធុន​ដ្រា ជាច្រើន​គ្រឿង មាន ផ្លាក​លេខ​រថយន្ត ដូចៗ​គ្នា​ងាយស្រួល ចំណាំ​រថយន្ត ក្រុម​ឈ្ម​ញ ដឹកជញ្ជូន​ឈើ​រាប់សិប​ម៉ែត្រគូប​យក​ទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ យ៉ាង​រលូន​តែម្តង​។​

​ប្រការ​នេះ​ហើយ ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិច​បន្ទួ​ច ក្នុងស្រុក​កែវ​សីមា ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា​ដាកំ​ពុង​ប្រឈម​សេចក្តីវិនាស​ព្រោះ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ឈ្មួញ​ដទៃទៀត​នៅ​តែ​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​ងាយស្រួល​បំផុត​។​

​បញ្ហា​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នឹង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​ទេ ថ្ងៃ​អនាគត​ឮ​ពិតជា​វិនាស​ហិនហោច ក្រោម​ស្នាដៃ​របស់​ឈ្មួញ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###