ក្រចេះ ÷ តាមសេចក្តី រាយការណ៍ ពីបងប្អូន ប្រជាពលរដ្ឋ រស់នៅ ភូមិសំពោច នឹងភូមិ ស្រងំកូន ឃុំឃ្សឹប ស្រុកស្នូល ខេត្តក្រចេះ បានអំពាវនាវ អោយថ្នាក់ដឹកនាំ គណៈកម្មការថ្នាក់ជាតិ ដេីម្បីចាត់វិធានការណ៏បង្ក្រាប ទប់ស្កាត់ បទល្មើសព្រៃឈើធនធានធម្មជាតិ ដឹកជញ្ជួនឈើ ចេញពីទឹកដី ស្រែឈូក ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ឆ្លងកាត់ទីស្នាក់ការដែន ជម្រកសត្វព្រៃ ស្រុកកែវសីមា ជាបន្ទាន់។
ប្រភពពី មេឈ្មួញតូចតាច កំពុងសម្រុកដឹកជញ្ជូនឈើ ពីព្រៃចំនុច ភូមិស្រែឈូក ឃុំស្រែឈូក ស្រុកកែវសីមា យកមកស្តុកទុក្ខ ក្នុងភូមិឧបសម្ព័ន ហៅសំពោច នឹងឆ្លងកាត់ភូមិស្រងំកូន រងចាំមេឈ្មួញធំៗ មកទទួលទិញឈើ បន្តដឹកតាមប្រភេទ រថយន្ត សាន់យ៉ុង យកទៅចែកចាយតាមដេប៉ូ ឈើ ខេត្តត្បូងឃ្មុំ នឹងដេប៉ូក្នុងខេត្តព្រៃវែង រីឯជំនាញស្នាក់ការ រដ្ឋបាលព្រៃឈើ ឃុំឃ្សឹម នឹងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ អាចទទួលផលប្រយោជន៍ ពីក្រុមឈ្មួញទាំងនោះ ទេីបមិនមានវិធានការណ៏ ចាប់បង្ក្រាបទុក្ខអោយដឹកឈើយកទៅលក់ តាមអំពើចិត្ត ។
ប្រភពបន្តទៀតថា ក្រុមឈ្មួញ អ្នករកសុីដឹកជញ្ជួនឈើចេញពី ភូមិស្រែឈូក ឃុំស្រែឈូក ស្រុកកែវសីមា បានអះអាងថា លោក ភោគ សុជោត ប្រធានស្នាក់ការ ដែនជម្រក សត្វព្រៃស្រុកកែវសីមា គាបសង្កត់ មេឈ្មួញឈើម្នាក់ៗ យកលុយ មួយគោយន្តកន្ត្រៃ ចាប់ពី២០មឺុនរៀល ទៅ២៥មឺុនរៀលសម្រាប់ អ្នករត់ការប្រាប់មុន ជាថ្នូរមិនបង្ក្រាប។
ជាពិសេស មេឈ្មួញឈើធំៗ ក្នុងភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានរៀបរាប់ថា បើមិនរត់ការមុនទេនោះ គឺលោក ភោគ សុជោត បញ្ជាអោយកូនចៅ ឃាត់គោយន្តកន្ត្រៃ ដឹកឈើ ទុក្ខរងចាំដោះស្រាយ ពេលក្រោយ នឹងពិន័យ តម្រូវអោយ ពួកឈ្មួញទាំងនោះ បង់លុយចាប់ពី១លានរៀល ទៅ៥លានរៀលជាកំហិត ទេីបអ្វីៗរលូនទៅបាន។
មហាជនក៏ដូចជា សកម្មជនព្រៃឈើ ក្នុងខេត្តក្រចេះ បានសំណូមពរ ទៅលោក វ៉ា ថន អភិបាល ខេត្តក្រចេះ ដាក់វិធានការណ៍ ដល់មន្ត្រី ពាក់ពន្ធ័ ក្រោមឱវាទ ចុះបង្ក្រាបក្រុមឈ្មួញទាំងនោះផង បើមិនដូចឆ្នេះទេ ព្រៃឈើពិតជាវិនាស ហិតហោច នៅរយៈពេលដ៏ខ្លីថ្ងៃខាងមុខ ជាក់ជាមិនខាន់ឡើយ។
ប្រជាពលរដ្ឋ ក្នុងភូមិសំពោច ឃុំឃ្សឹម បានរិះគន់ចំៗទៅលើលោកភោគ សុជោត ប្រធាន ស្នាក់ការដែន ជម្រកសត្វព្រៃ ស្រុកកែវសីមា ខេត្តក្រចេះ ថាបើគ្មានការឃុបឃិត ជាមួយមេរដ្ឋបាលព្រៃឈើ ស្រុកស្វាយជ្រះនឹងសមត្ថកិច្ច ពាក់ព័ន្ធ ទេនោះ ពួកឈ្មួញដឹកឈើ ចូលភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល ក៏គ្មានឥទ្ធិពលដឹកឈើ ចេញពីព្រៃ ភូមិស្រែឈូក ឃុំស្រែឈូក ស្រុកកែវសីមាបានដែរ។