ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

បន​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ ក្នុង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ បើក​លេង​បានរ​លូន នា​សម័យ​កូវី​ដ​១៩ ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាងខ្លាំង​?

បន​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ ក្នុង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ បើក​លេង​បានរ​លូន នា​សម័យ​កូវី​ដ​១៩ ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាងខ្លាំង​?

ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​អំពាវនាវ​ឲ្យ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​បង្ក្រាប សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្ទាន់​។

​ប្រភព ពី​អ្នក​ចូល​លេង​ល្បែង ប្រជល់មាន់ បញ្ជាក់ថា មាន​មន្ត្រី​អាវុធហត្ថ ម្នាក់​ដែល​ជា​កូន​របស់​មន្ត្រីនគរបាល បាន​បើក​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់ ក្នុង​ភូមិ​ព្រែក​រំដេង​បើក​លេង​យ៉ាង​រលូន ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​រំដេង និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ ទេ​នោះ​គឺ​គ្មាន​នរណា​អាច​បើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​ផ្សេងៗ​នៅ​ភូមិ​ព្រែក​រំដេង បានឡើយ​។​

ហេតុនេះ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ​ព្រោះ​ក្នុង​មួយថ្ងៃៗ​មាន​អ្នក​ទៅ​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ទាល់តែសោះ​។

​ជាងនេះទៅទៀត​ម្ចាស់​សង្វៀន​បញ្ចល់មាន់​ហាក់ដូចជា​មាន​ឥទ្ធិព​ល​ខ្លាំង​ទើប​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​។​

​ជុំ​វី​ញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា ចាប់តាំងពី​មាន​សង្វៀន​បញ្ជល់មាន់ ក្នុង​ភូមិ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង ដំណើរការ​យ៉ាង​ពេញបន្ទុក គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

​ចំណែក នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​ព្រែក​រំដេង និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ ត្រូវ​មជ្ឈដ្ឋាន​នាៗ សង្ស័យថា ជា​អ្នក​ឃុបឃិត​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###