ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​យួន​ឈ្មោះ តា​វី ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ក្នុងស្រុក​កែវ​សីមា ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ស្នួល ចេញ​ទៅ​លក់​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​.?

មេ​ឈ្មួញ​យួន​ឈ្មោះ តា​វី ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ក្នុងស្រុក​កែវ​សីមា ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ស្នួល ចេញ​ទៅ​លក់​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​.?

​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​យួន​ឈ្មោះ តា​វី ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ចូលមក ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ប៉ុស្តិ៍​ព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ យ៉ាង​រលូន​។

សមត្ថកិច្ច​អាវុធហត្ថ សមត្ថកិច្ច​នគរបាល​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ក៏​ដូចជា​ស្រុក​ស្នួល ខេត្ត​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​យួន​ឈ្មោះ តា​វី នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ជាច្រើន​នាក់​ទៀត​ដូច​ជា​ឈ្មួញ​ឈ្មោះ ម៉េត​, ឈ្មួញ​ឈ្មោះ ដេត​, ឈ្មួញ​ឈ្មោះ យាយ​ក្រហម​, ឈ្មួញ​ឈ្មោះ ភ័ក្ត្រ​, ឈ្មួញ​ឈ្មោះ ភឿន និង​ឈ្មួញ​ឈ្មោះ យូ ជាដើម​ក៏​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ចូល ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​ពេញបន្ទុក​ដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បានឲ្យដឹងថា មកដល់​ពេល​នេះ​ឈ្មួញ​យួន​ឈ្មោះ តា​វី និង​បក្ខពួក​អាច​ចូល​មក​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចេញ​ទៅ​លក់​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

ប្រភព​បានឲ្យដឹង​ទៀតថា ទីតាំង​ស្តុក​ឈើ​របស់​ឈ្មួញ​យួន​ឈ្មោះ តា​វី គឺ​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ចម្ការកៅស៊ូ​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ សីមា ជាប់​ព្រំប្រទល់​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

សកម្មភាព​របស់​ឈ្មួញ​យួន​ឈ្មោះ តា​វី មិនទាន់​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​កែវ សីមា ក្រោម ការគ្រប់គ្រង​របស់​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បានឲ្យដឹងថា គិត​ពី​ដើម​ខែ​មករា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ នេះ ឈ្មួញ​យួន​ឈ្មោះ តា​វី នៅ​តែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ហើយ ដឹក​ចូលទៅ​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​ពេញបន្ទុក​។

​ហេតុ​នេះ​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គួរ​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាបន្ទាន់​។​

ដោយហេតុ​ថា បច្ចុប្បន្ន​ឈ្មួញ​យួន​ឈ្មោះ តា​វី និង​ឈ្មួញ​ច្រើន​នាក់​ទៀត នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ ហើយ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ មិន​ចាត់​វិធានការ​បង្ក្រាប​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###