មណ្ឌលគីរី ÷ បច្ចុប្បន្ននេះ ប្រភព ព័ត៌មានថ្មីៗ ក្នុងស្រុកបាន ខ្សឹបប្រាប់អោយ( រស្មីឯករាជ្យ) ដឹងថា ឈ្មោះ រិទ្ធិ មេឈ្មួញឈើ នៅតែមានឪកាស ដឹកយកទៅលក់ ស្រុកយួន តាមច្រកដាក់ដាំ ស្រុកអូររាំង បានយ៉ាងរលូនដដែល។
ទោះបីប្រមុខថ្នាក់ដឹកនាំកម្ពុជា ប្រកាស អោយបងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ថែទាំសុខភាព កំពុងតែ រវល់ជំងឺកូវីដ១៩ ឆ្លងរីករាលដាលយ៉ាងខ្លាំង ដូចពាក្យចាស់ពោលថា ត្រីងៀត ឆ្លៀតពង។
បែរជា មេឈ្មួញធ្វើសកម្មភាព ដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាង ពេញបន្ទុក មួយរយៈ ចុង ក្រោយនេះ គឺឈ្មួញឈ្មោះ រិទ្ធ ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី។
បេីតាមការអះអាង ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ស្ទើរតែ រាល់ យប់ថ្ងៃ ឈ្មួញដឹកជញ្ជូនឈើ ទាំងនោះ ប្រេីសុទ្ធតែរថយន្តធុនដ្រា ដឹកពីចំណុចភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ចូលទៅស្រុកអូររាំង ហើយចេញទៅលក់ ស្រុកយួនតាម ច្រកទ្វារភាគីដាក់ដាំ យ៉ាងគគ្រឹកគគ្រេង។
តាមសេចក្តី រាយការណ៍ ពីពលរដ្ឋ ឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់ រថយន្តទំនើបៗដឹកជញ្ជូនឈើចេញពីផ្ទះដែលមានម្ចាស់ឈ្មោះ យាយរឿន ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយទៅដល់ មុខសាលាឃុំរមនា ក៏បត់ចូលតាមផ្លូវ លំគ្រួសក្រហម វាងក្រុងសែនមនោរម្យ ឆ្ពោះទៅច្រកដាក់ដាំ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំ ជាអ្នកមាន សិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃឲ្យ ឈ្មួញឈ្មោះ រិទ្ធ ព្រមទាំង ឈ្មួញដទៃ ទៀតដឹក ជញ្ជូនឈើទៅស្រុកយួន។
ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំក្នុងខណៈដែលលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌល គិរី រក្សាភាពស្ងៀមស្ងាត់។
បើតាមការបង្ហើបពីមន្ត្រីនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា បើគ្មាន ការបើកដៃពី សំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុកនោះទេ។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ដាក់ដាំ ជាបន្ទាន់។
ដោយហេតុថា មួយរ យៈចុងក្រោយនេះ ឈ្មួញ ឈ្មោះ រិទ្ធ និងឈ្មួញដទៃទៀតដឹក ជញ្ជូនឈើចេញទៅស្រុ កយួនតាមច្រកដាក់ដាំ យ៉ាងគំហុកហើយគ្មានមន្ត្រីជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធ ណាចាត់វិធានការទប់ស្កាត់ឡើយ។