ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ណុប មេ​ឈ្មួញ​ជើ​ង​ខ្លាំង ប្រមូល​ទិញ​ឈើ ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់​ដោយ​សេរី ឯ​លោក វី សំណាង អភិបាលខេត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​.?

ឈ្មោះ ណុប មេ​ឈ្មួញ​ជើ​ង​ខ្លាំង ប្រមូល​ទិញ​ឈើ ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់​ដោយ​សេរី ឯ​លោក វី សំណាង អភិបាលខេត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​.?

ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត បានឲ្យដឹងថា សូម្បីតែ​លោក ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ក៏​មិន​ហ៊ាន​ប៉ះពាល់ មេ​ឈ្មួញ​រូប​នេះ​ដែរ មិនដឹងថា​មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​យ៉ាងណា​នោះឡើយ​។

​ដូច្នេះហើយ​ទើប មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត ព្រមទាំង​បក្ខពួក​នៅតែ​អាច​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោរ ហើយ​ដឹកជញ្ជូន​ចូល​ទៅ​ទីរួមស្រុក​ឱ​រ៉ា​ល់ នៅ​វេលា​ទៀប​ភ្លឺ​យ៉ាង​រលូន​។

​បើ​និយាយ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ លោក ឈៀង តុលា និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ មិន ដែល ចាត់វិធានការ​បង្ក្រាប​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត ទាល់តែសោះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ បានឲ្យដឹងថា រហូត​ដល់​ល្ងាច​ថ្ងៃទី​០៥ ខែ​មីនា ម្សិលមិញ​នេះ​បក្ខពួក​របស់​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត នៅតែ​បន្ត​សកម្មភាព ប្រមូល​ទិញ​ឈើ​ឈ្លីក នៅ​ចំណុច​ប៉ុយ​រ៉ុយ ភូមិ​សំរោង យ៉ា ង​គឃ្លើន​ដដែល​។

​ដោយហេតុ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន ក្នុង​ស្រុក​ឱ​រ៉ា​ល់ មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត នោះទេ ព្រោះ​អី​ឈ្មួញ​ម្នាក់​នេះ មាន​ខ្នងបង្អែក​រឹងមាំ​។​

​បើ​តាម​ការ​បង្ហើប​ពី​ប្រភព​ខ្លះ បានឲ្យដឹងថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ក្នុង​ខេត្ត​កំពង់ស្ពឺ សម្ងំ​ទទួល​ផលប្រយោជន៍​ពី​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត ទើប​ឈ្មួញ​ម្នាក់​នេះ​ហ៊ាន​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ងងើល​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក្នុង​ការបង្ក្រាប បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ភ្នំស្រួច និង​ស្រុក​ថ្ពង ក្លាយ ជា​រឿង​ឥតន័យ​។

​ដោយហេតុ​ថា បច្បុប្បន្ន​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត នៅ​តែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ នៅ​ឃុំ​ត្រពាំង​ជោរ ដឹកជញ្ជូន​ចូល​ទី​រួម ស្រុក​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ចេញទៅ ខេត្ត​ព្រះសីហនុ និង​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###