(ព្រៃវែង)៖ ស្ដ្រីជើងខ្លាំងម្នាក់.ដែលទំនងជាភាគីអ្នកលក់ដីចំណីផ្លូវ ប្រើទូរស័ព្ទលេខ 0965703366 បានខលមកអង្គភាព( ដើមរាំង )កាលពីព្រលប់ថ្ងៃទី២៦.០២.២០២១ ដោយសំឡុតខ្លាំងៗសួរ រកទីលំនៅ ស្នាក់ការ ជាក់ស្ដែង! ។
ក្នុងបំណងមិនល្អ អាចជាការប៉ុនប៉ងមនុស្សឃាត មកលើអ្នកសារព័ត៌មាន..?
ដោយបានគំរាមឱ្យអង្គភាព(ដើមរាំង) ឱ្យលុបព័ត៌មានជាបន្ទាន់! រួចធ្វើការសូមទោសទាំងយប់។
ការបញ្ចេញប្រតិកម្មពីសំណាក់ស្ដ្រីជើងខ្លាំងបែបនេះ គឺបន្ទាប់ពីគេហទំព័រ (ដើមរាំង) បានចេញផ្សាយ កាលពីថ្ងៃទី២៦.០២.២០២១ថា៖(ដីចំណីផ្លូវ១កន្លែងកំពុងមានទំនាស់ រវាងអ្នកមុខនិងអ្នកក្រោយ! ស្រាប់តែលោកមេភូមិ.វាស់វែងស៊ីញេឯកភាពឱ្យអ្នកមុខលក់បាត់!)។
ក្នុងខ្លឹមសារនៃអត្ថបទ៖ នោះគឺបានដកស្រង់សេចក្ដីរាយការណ៍ ពីអ្នកដែលមានដីនៅខាងក្រោយ ។
គួបផ្សំនិងមានឯកសារផ្ទេរកម្មសិទ្ធ ស៊ីញេលក់ផ្ដាច់លើដីចំណីផ្លូវទៀតផង។
សូមជម្រាបថា៖ ដីដែលកំពុងមានទំនាស់ចម្រូងចម្រាស់នោះ ជាដីចំណីផ្លូវ ស្ថិតនៅជាប់ផ្លូវជាតិលេខ១១ ក្នុងភូមិពានាជើង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បច្ចុប្បន្ន១ផ្នែកលក់បាត់ហើយ។
យោងតាមលិខិតផ្ទេរកម្មសិទ្ធលក់ផ្ដាច់ ១សន្លឹកចុះហត្ថលេខា ដោយលោក ឈាង ម៉ៅ មេភូមិពានាជើង។
ដែលធ្វើឡើង កាលពីថ្ងៃទី០៥.០១.២០២១ បានបង្ហាញថា៖ ដីចំណីផ្លូវជាប់ផ្លូវជាតិលេខ១១ បណ្ដោយចំនួន២០ម៉ែត្រ និងទទឹងទៅក្រោយ៩ម៉ែត្រ ជាដីចំណីផ្លូវសុទ្ធសាធ!។
អ្នកលក់នោះប្ដីឈ្មោះ ឃួន ប៊ុនខេង និងប្រពន្ធឈ្មោះ ដៀង ណារី អ្នកទាំង២នៅភូមិពានាជើង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល។
លក់ទៅឱ្យឈ្មោះ ស៊ា ហ៊ាន(ប្ដី)និងប្រពន្ធឈ្មោះ ផុល ម៉ានិត នៅភូមិជាមួយគ្នា ក្នុងតម្លៃ៣.០០០$(បីពាន់ដុល្លារ)។
ករណីនេះលោក ញឹម ថុល មានទីលំនៅភូមិខាងលើបានបញ្ជាក់ថា៖ ដីរបស់លោកនៅចំណុចនោះ ទំហំជាង១ហិកតា ។
មានក្បាលជាប់ផ្លូវជាតិប្រវែង១០០ម៉ែត្រ បណ្ដាយទៅក្រោយជាង១០០ម៉ែត្រ ។
ពលគឺព្រំប្រទល់ជាប់ផ្លូវជាតិលេខ១១តែម្ដង គឺពុំមានដីនរណានៅបាំងពីមុខទេ!។
លោកបន្តថា៖ ខ្ញុំមានបង្កាន់ដៃត្រឹមត្រូវមានគំនូសបង្ហាញព្រំប្រទល់ត្រឹមត្រូវ ដែលបានបែងចែកតាំងពីឆ្នាំ១៩៨៧មកម្ល៉េះ។
លោកបញ្ជាក់ថា៖ ពេលនោះឪពុកនាង ដៀង ណារី បានរបបនៅក្បែរនោះដែរ ប៉ុន្តែបានលក់បាត់ហើយ ។
ដោយឪពុកនាង ពុំបានរបបដី នៅពីមុខដីរបស់លោកឡើយ។
លុះក្រោយមកទៀតឪពុកនាង ដៀង ណារី បានមកកាន់កាប់ដីចំណីផ្លូវ ដែលនៅពីមុខដីរបស់លោក ដេញមិនចេញសោះ បង្កជាទំនាស់ក្ដីក្ដាំមិនចេះចប់ មិនចេះហើយ។
និងបានប្ដឹងផ្ដល់ទៅតុលាការទាំង៣ថ្នាក់ លុះចុងក្រោយ សាលដីកា តុលាការកំពូលអនុញ្ញាតឱ្យឈ្មោះ ដៀង ណារី និងប្ដីដែលជាអ្នកស្នងមរតក.ពីឪពុក។
មានសិទ្ធអាស្រ័យលើដីចំណីផ្លូវនោះ
ប៉ុន្តែមិនមែនមានន័យថា៖ ឈ្មោះ ដៀង ណារី និងប្ដី ក្លាយជាម្ចាស់កម្មសិទ្ធផ្ដាច់មុខ ឬមានសិទ្ធលក់ដូរអ្វីទេ គឺគ្រាន់តែអាស្រ័យផលតាមទម្លាប់ប៉ុណ្ណោះ។
ក្នុងនោះដែរលោក ឈាង ម៉ៅ មេភូមិពានាជើង បានថ្លែងទទួលស្គាល់ថា៖ ដីនោះពិតជាដីចំណីផ្លូវប្រាកដមែន!។
ហើយហ៊ានស៊ីញេផ្ទេរកម្មសិទ្ធដឹងឮ ក៍ព្រោះផ្នែកលើការព្រមព្រៀងគ្នា រវាងអ្នកលក់និងអ្នកទិញ!។
ចំណែកលោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្ដាល ឯនេះវិញបានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី២៧.០២.២០២១ថា៖ ដីចំណីផ្លូវគឺមិនមានសិទ្ធលក់ផ្ដាច់ទេ ។
ហើយករណីនេះស្រុកនឹងហៅលោក ឈាង ម៉ៅ មេភូមិពានាជើង មកសួរនាំឱ្យដឹងរឿងច្បាស់។
លោក ញឹម ថុល និងភរិយា ព្រមទាំងកូនៗរបស់គាត់ សំណូមពរដល់ ឯកឧត្តម ជា មេធីអភិបាលខេត្តព្រៃវែង នឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ អោយពួកគាត់ ផង។
ហើយ លោកញឹម ថុល បានអះអាងថាគាត់គ្មានសែរយះ អ្នកធ្វើការ ជួរមន្ត្រីរាជការទេ ខ្ញុំក្រខ្សត់ខ្លាំងណាស់ មានតែពឹងក្មួយៗអ្នកសារព័ត៌មាន ជួយចុះផ្សាយ អោយបានដំណឹងដល់ប្រមុខថ្នាក់នាំកម្ពុជាផងទាន?៕