ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ឃុន សា​លីន មេ​គយ​ច្រក​ទា្វរ​ព្រំដែន​បុស​មន និង​បក្ខពួក​កំពុង​ប្រព្រឹត​អំពើ​ពុក រលួយ​បើកដៃ​អោយ​មេ​ឈ្មួញ​ខ្មែរ​នាំ​ទំនិញ​គ្រប់​ប្រភេទ ចូល​ស្រុក​ខ្មែរ​ដោយ​សេរី​.!

លោក ឃុន សា​លីន មេ​គយ​ច្រក​ទា្វរ​ព្រំដែន​បុស​មន និង​បក្ខពួក​កំពុង​ប្រព្រឹត​អំពើ​ពុក រលួយ​បើកដៃ​អោយ​មេ​ឈ្មួញ​ខ្មែរ​នាំ​ទំនិញ​គ្រប់​ប្រភេទ ចូល​ស្រុក​ខ្មែរ​ដោយ​សេរី​.!

ប្រភព​ពី​មន្ត្រី​គយ​ក្នុង​អង្គភាព​សាខាគយ ខេត្ត​ស្វាយ រៀង​មួយចំនួន​បានឲ្យដឹងថា រយៈពេល​ជិត​៣​ខែ​ហើយ​ដែល លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង​ជំនួស​លោក ខៀវ សារឿ​ន ដែល​ទៅធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​កំពង់ធំ​។

​ប៉ុន្តែ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង មិន​បាន​ចាត់​វិធាន ការទប់ស្កាត់​អំពើពុករលួយ របស់លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន​នោះទេ​ហើយ នៅតែ​បណ្តោយ​ឲ្យ​លោក ឃុត សា​លីន ព្រមទាំង​បក្ខពួក​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​យ៉ាង​រលូន​។​

​ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា លោក ហេង សំបូរ កំពុងតែ​ក្លាយទៅជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន​ដែល​មាន​ជំនាញ​ខាង​ប្រព្រឹត្ត អំពើពុករលួយ ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​មាន​ការបែងចែក​ផលប្រយោជន៍ ។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​បុស​មន​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា រហូតមកដល់​ពេលនេះ លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន​នៅតែ​ប្រើ​តួនាទី​និង អំណាច​របស់​ខ្លួន​ប្រ មូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញ​ផ្សេងៗ​ពី​ស្រុក​យួន តាម​ច្រក​បុស​មន​ដឹក​ទំនិញ​តាម​ប្រភេទ រថយន្ត​ធំៗ នឹងរ​ម៉ក​សន្តោង​វែង ជា​រៀងរាល់ថ្ងៃ ដូចជា បន្លែ ផ្លែឈើ ពូក កៅអី​ជ័រ សំណាញ់​ដែក ធុង​ជ័រ គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ នឹង​សំភា​រះ​គ្រឿងសំណង់​ជាដើម ។​ល​។ ។​

​ហើយ មនុស្ស រប ស់​លោក ឃុត សា​លីន ដែល​ប្រចាំការ​នៅខាងមុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រក​បុស​មន​គាប​យកលុយ ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ​ទេ​។

​ក្រុម​មនុស្ស​ប្រចាំការ​នៅ ខាង​មុខ​ស្នាក់កា​រកា​រិយា ល័យ គយ​ច្រ កបុស​មន បាន​អះអាង​ថា​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ក្នុង​ការប្រមូល លុយ​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​នេះ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា អំពើ​ពុក រលួយ​ពេញបន្ទុក របស់លោក ឃុត សា​លីន ប្រធានការិយាល័យ គយ​ច្រក​បុស​មន គឺជា​ប្រភព ចំណូល​ដ៏​សំខាន់​របស់​លោក ហេង សំបូរ ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ បណ្តោយ​ឲ្យ​លោក ហេង សំបូរ មេ​គយ​ខេត្តស្វាយរៀង និង​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ជាក់ស្តែង​ចាត់​ទាំង​ពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ ដែល​លោក ហេង សំបូរ ទទួលបាន​តំណែង​ជាប្រ ធាន​សាខា គយ​ខេត្ត ស្វា យ​រៀង គឺ​លោក ហេង សំបូរ នៅតែ​បណ្តោយ​ឲ្យ​លោក ឃុត សា​លីន ព្រមទាំង​បក្ខ ពួក​ប្រព្រឹត្ត​អំ ពើ​ពុករលួយ យ៉ាង​រាលដាល​គ្មាន​ញញើត​អ្វី​ទាំងអស់ ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###