ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​ ​សឹង សំអុល​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក​ពេញបន្ទុក​ខណៈ​យក​លុយ​ញ៉ុក​មាត់​សមត្ថកិច្ច​ពុករ​លួយ​អស់ហើយ​

មេ​ឈ្មួញ​ ​សឹង សំអុល​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក​ពេញបន្ទុក​ខណៈ​យក​លុយ​ញ៉ុក​មាត់​សមត្ថកិច្ច​ពុករ​លួយ​អស់ហើយ​

​មណ្ឌលគិរី​៖​ទោះបីជា​មាន​ការបេ្តជ្ញា​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​យ៉ាង​ណា​ក៍ ដោយ​ក៍​បទល្មើស​នៅ​តែ​កើតឡើង យ៉ាង​គគ្រឹក គ​គ្រេង ដដែល​ជា​ដដែល​នៅក្រោម​ការដឹកនាំរ បស់​សម្តេច​តេជោ​។​ជាក់ស្តែង​តាម​ប្រភពពី ប្រជាពលរដ្ឋ​ក៍​ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​រាយការណ៍​មក​ថា បច្ចុប្បន្ន​មេ​ឈ្មួញ​ឧក្រិដ្ឋជន​សឹង សំអុល ម្ចាស់​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ នៅតែ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ ពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ចេញ ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុ ង​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​យ៉ាង​ពេញ​គគ្រឹកគគ្រេង​។​

​បើ​តាម​ប្រភព​ដដែល​ឲ្យដឹងថា​កាល ពី​វេលា​ម៉ោង​៩​និង ១៣​នាទី​យប់ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ រថយន្ត​ដឹកឈើ​ធំៗ ០២​គ្រឿង​របស់​មេ​ឈ្មួញ សឹង សំអុល មកដល់​ចំណុច​រង្វង់ មូល​គោព្រៃ​ទី​រួម​ខេត្ត​មណ្ឌលគិរី ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ណា​ហ៊ាន​បង្ក្រាប​ឡើយ​ខណៈ​មេ សឹង សំអុល បាន​យក​លុយ​ញ៉ុក​មាត់ អស់ហើយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង ខេត្ត​មណ្ឌលគិរី មួយចំនួន​បានឲ្យដឹងថា ក្នុង​ចំណោម​រថយន្ត​ធុន​ធំ​២០ គ្រឿង​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី ខេត្ត​មណ្ឌលគិរី កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ គឺ​មាន​ច្បាប់​អនុញ្ញាតិ តែ​១២​គ្រឿង​ប៉ុណ្ណោះ​។ ក្រៅពីនេះ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង ខេត្ត​មណ្ឌលគិរី ជួយ​បិទបាំង​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹក ជញ្ជូន​ឈើ​ចេ ញ​ទៅដល់​គោលដៅ​នៅ ច្រក​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​រលូន បន្ទាប់​ពី សមត្ថកិច្ច​ទទួល​ផល​ប្រយោជន៍​យ៉ាង​ក្រាស់ ក្រែ​ល​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូល ដ្ឋា​ន​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ទោះបី​ក្នុង​ទីតាំង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល គ្មាន​នៅសល់​ឈើ​សម្រាប់ ធ្វើ​អាជីវកម្ម​យ៉ាងណាក៏ដោយ ។​ក៏​ជាក់ស្ដែង​ឈ្មួញ​ម្នាក់​នេះ​នៅតែ​មាន​ឈើ​ដឹក​ចេញ​ទៅ​ស្រុក​យួន​២០​រថយន្ត​ធុន​ធំ​កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា​នេះ ។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ក្នុង​ស្រុក​កោះ​ញែក បានឲ្យដឹងថា​មួយ​រយៈ​ចុង​ក្រោយ​នេះ មេ​ឈ្មួញ សឹង សំអុល បំពាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​ពេញបន្ទុក ព្រោះ​មាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត ។​

​បើ​តាម​ការ​បង្ហើប​ពី​សមត្ថ​កិ ច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ទៀតថា មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ ចេញពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ទី រួម​ខេត្តមណ្ឌលគិរី ចេញ​ទៅ​ស្រុក យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូង ឃ្មុំ តាម​អំពើ​ចិត្ត​ផងដែរ​។​យ៉ាងណា​ក៍ដោយ​អង្គភាព យើង​បាន​ទាក់ទង​ទៅ​អ្នកពាក់ព័ន្ធ​ខាងលើនេះ ដែរ​តែ​មិន លើក​ទូរ ស័ព្ទ​នៅ​ថៃ្ង​នេះ ។​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###