ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​ជើងចាស់​ឈ្មោះ ភារម្យ និង​ឈ្មោះ ភារ៉ា​ត់​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​

មេ​ឈ្មួញ​ជើងចាស់​ឈ្មោះ ភារម្យ និង​ឈ្មោះ ភារ៉ា​ត់​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ បង្កើន​សកម្មភាព​ដឹកជញ្ជូន ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់ ស្រែ​ស្បូវ ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូល​ទៅ​ខេត្ត​ព្រៃវែង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ បានបញ្ជាក់​ថា ឈ្មួញ​២​នាក់​បងប្អូន​នេះ​តែង​រត់​ការបើកផ្លូវ​ជា​មុន​ទើប​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​យ៉ាង​សុខ​ស្រួល ហើយ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង បានចាត់ទុក​ពួកគេ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​។ មាន​ការកត់សម្គាល់ថា កន្លង​មក​សមត្ថកិច្ច​ក្នុង​ខេត្ត​ក្រចេះ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ឈើ​មួយចំនួន​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ប៉ុន្តែ​សម្រាប់​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ តែង​គេចផុត​ពី​ការបង្ក្រាប​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃ​ចេញពី​តំបន់​ស្រែ​ស្បូវ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រៃវែង យ៉ាង​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ក្រុង​ក្រចេះ ព្រមទាំង​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ មិន​ចាត់​វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រៃវែង យ៉ាង​ស្រួលៗ​។​

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ បាន​លើកឡើង​ថា ចាប់តាំងពី​លោក ទ្រី សុភ័ក្ត្រ ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ រួច​មក​គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ ពុំ​មាន​ការថយចុះ​គួរឲ្យ​កត់សម្គាល់​នោះ​ទេ ហើយ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់​ស្រែ​ស្បូវ ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូល​ទៅ​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មោះ ភា​រ៉ាត់ កំពុងតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###