ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ស៊ីសង​ខុសច្បាប់ នៅក្នុង​ឃុំ​កំពង់​ទ្រាស មិន​គូ​រលោក អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ មើលរំលង​នោះទេ​?

ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ស៊ីសង​ខុសច្បាប់ នៅក្នុង​ឃុំ​កំពង់​ទ្រាស មិន​គូ​រលោក អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ មើលរំលង​នោះទេ​?

​ត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ បាន​កត់សម្គាល់​ថា តាំងពី​មាន សង្វៀន​បញ្ជល់មាន់ វង់​បៀរ អាប៉ោង ក្នុងភូមិ​កំពង់ទ្រាស ២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ក្រុម​អ្នក​ញៀន​ល្បែង លេង​ក្នុង​ពុម្ព​ព្រៃ​ឬ​ស្សី រហូតមកដល់​ពេលនេះ​គឺ​មិនដែល​ឃើញ លោក អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប ទីតាំង​ជល់​មាន់​របស់​តា​ជ័រ​នៅឡើយ​ទេ​។​

​ដូច្នេះហើយ​ទើប ពលរដ្ឋ​រស់នៅក្នុង ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ចាំមើល លោក​ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ ឡើងកាន់តំណែង​ថ្មីៗ​នេះ មាន​ចំណាត់​យ៉ាងណា ចំពោះ​តា​ជ័រ ម្ចាស់​សង្វៀន​ប្រជល់មាន់ ប្រចាំ​ភូមិ​កំពង់​ទ្រាស​២ បាន​អះអាង នឹង​គ្រៀងគ​រពួក​ញៀន​ល្បែង អោយ​ចូល​លេង ម៉ា​សុខ​ស្រួល ចុះ ព្រោះ​តា​ជ័រ​បាន​រត់​ការ​បែងចែក ពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ អស់ហើយ កុំ​អោយ​អាតិថិជន របស់​ខ្លួន​ព្រួយបារម្ភ​។​

​ប្រភព ពលរដ្ឋ រស់នៅ​ជិត សង្វៀន​ប្រជល់មាន់ បាន​បន្ត​រិះគន់ថា ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​ឃុំ​កំពង់​ទ្រាស ស្រុក​ក្រូចឆ្មារ បើក​លេង​យូរ​ខែ យូរ​ឆ្នាំ​មកហើយ អ្នកខ្លះ​ចាញ់​អស់​លុយ រាប់​លាន​រៀល រាប់ពាន់​ដុល្លារ​នឹង​ឈាន​ដល់​ប្រចាំ​ទ្រព្យសម្បត្តិ​ផ្សេងៗ ដូចជា រថយន្ត ម៉ូតូ ប្លង់ដី គ្រឿងអលង្ការ​ជាដើម ។​

​ម្យ៉ាង​វិញ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ រក្សា​ភាព​ស្ងៀមស្ងាត់ ឬមួយ សម្ងំ​ទទួល​ផលប្រយោជន៍ ពី​ម្ចាស់​បន​ល្បែង បាន​ជា​មិន​មាន​វិធានការណ៍ ចុះបង្ក្រាប​សោះ​។​

​ហេតុនេះហើយ ប្រជាពលរដ្ឋ​អំពាវនាវ ជាថ្មី​ម្តង​ទៀត​ឲ្យ លោក​ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ ទេីប​កាន់តំណែង​ថ្មី និង​លោក ជាម​ច័ន្ទ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ មេតា្ត​ចាត់វិធានការ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ក្នុងភូមិ​កំពង់ទ្រាស​២ ស្រុក​ក្រូចឆ្មារ របស់​តា​ជ័រ ជាបន្ទាន់​។

​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​លើកឡើង​ថា ផ្តើមចេញ ពី​ល្បែងស៊ីសង​ខុសច្បាប់ ទើប​បច្ចុប្បន្ន ក្នុង​ឃុំ​កំពង់​ទ្រាស កើតមាន​អំពើ​ចោរកម្ម និង​អំពើហឹង្សា ក្នុង​គ្រូ​សារ បទល្មើស​កើតមាន​ផ្សេងៗ ធ្វើឲ្យប៉ះពាល់​ដល់ សន្តិសុខ​សង្គម​និង​គ្រឿងញៀន រីក​រាលដាល​គូរ​អោយ​កត់សម្គាល់ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###