ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ណាក់ ជាម្ចាស់ សង្វៀនប្រជល់មាន់ ដុះស្លែ កំពុងបេីកលេងរាល់ថ្ងៃ នៅក្នុង ឃុំអំពិលតាពក មិនគូរ លោកលឿង រដ្ឋា អអធិការស្រុកអូររាំងឪ មេីលរំលងនោះទេ .?

លោក ណាក់ ជាម្ចាស់ សង្វៀនប្រជល់មាន់ ដុះស្លែ  កំពុងបេីកលេងរាល់ថ្ងៃ នៅក្នុង ឃុំអំពិលតាពក  មិនគូរ លោកលឿង រដ្ឋា អអធិការស្រុកអូររាំងឪ មេីលរំលងនោះទេ .?

ត្បូងឃ្មុំ ÷ បើតាមសេចក្តីរាយការណ៏ ពីពលរដ្ឋ រស់នៅ ភូមិទំពាំងបង្កង់ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកញៀនល្បែង សុីសងខុសច្បាប់ ដូចជា ប្រជល់មាន់ បៀរ អាប៉ោង កំពុងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងសប្បាយ គា្មនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ សោះឡេីយ ។

តាមប្រភព ពីអ្នកចូល ទៅលេងដល់ កន្លែងសង្វៀនជល់មាន់ បានបន្តទៀតថា ក្រុមអ្នកញៀនល្បែង លេងក្នុង ភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងដំណើរការ បើកលេងភ្នាល់ យ៉ាងគគ្រឹកគ្រេងយ៉ាងពេញបន្ទុក ជាផលប្រយោជន៍ ដល់មន្រ្តីធំៗក្នុងខេត្តត្បូងឃ្មុំ។

ក្រោមក្រសែភ្នែក មហាជន រិះគន់យ៉ាងចាស់ដៃ លើសមត្ថភាព មិនបង្រ្កាប បទល្មើសល្បែងសុីសងខុសច្បាប់ ឬមួយលោក លឿង រដ្ឋា អធិការដ្ឋាននគរបាល ស្រុកអូររាំងឪ ធ្វេីព្រងើយកន្តើយ មិនយកចិត្តទុកដាក់អនុត្តន៍គោលនយោបាយ ភូមិឃុំ មានសវត្ថិភាព របស់រាជរដ្ឋាភិបាល ខណៈអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ចេះតែកើតមានឡើង ក្នុងភូមិសាស្ត្រ ដែលទំនងផ្តើមចេញ ពីល្បែងស៊ីសងខុសច្បាប់ នេះហើយមើលទៅ។

ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិទំពាំងបង្កង់ ឃុំអំពិលតាពក បានរាយការណ៏ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១១ព្រឹក តែងមានអ្នកជល់មាន់ លេងភ្នាល់ល្បែង បៀរ អាប៉ោង ជិះម៉ូតូ និងរថយន្តទំនេីបៗ រាប់សិបគ្រឿង មកពីគ្រប់ទិសទី ចូលមកលេងល្បែង យ៉ាងពពាក់ពពូន ។

ក្រុមអ្នកញៀនល្បែង សម្រុកចូលទៅលេង ក្នុងសង្វៀនជល់មាន់ ដែលមានមេការ ម្នាក់ឈ្មោះ លោក ណាក់ ជាអ្នកទទួលខុសត្រូវ រត់ការបែងចែក ផលប្រយោជន៏ ទៅឲ្យគ្រប់សមត្ថកិច្ចន ពាក់ព័ន្ធបានអ្វីៗ ដំណេីរការ រលូន។

សេក្តីរាយការណ៏បន្តថា សង្វៀនជល់មាន់របស់ លោក ណាក់ ក្នុងភូមិទំពាំងបង្កង់នេះ បានបើកលេង ជាយូរខែមកហើយ
យូរៗ ឃើញមាន មន្ត្រីនគរបាល ស្រុកអូររាំងឪ ចុះទៅបង្ក្រាបម្តងម្កាលដែរ ។

ដោយចាប់បានត្រឹមតែ របស់ របរកំប៉ិកកំប៉ុក ដូចជាកៅអីជ័រ តង់តែប៉ុណ្ណោះ ដែលសកម្មភាពបង្ក្រាប បែបនេះ ពីសំណាក់មន្ត្រីនគរបាល មិនខុស ពីពាក្យចាស់លោកថា “ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃដឹងមុន” និយាយរួមគឺដូចសម្តែងល្ខោនឲ្យតែល្អមើលតែប៉ុណ្ណោះ។

ជាក់ស្តែង ក្រោយបង្ក្រាប បានមួយរយៈពេលខ្លី ម្ចាស់សង្វៀនជល់មាន់ ឈ្មោះលោក ណាក់ នូវ តែអាចគៀងគរ មនុស្សគ្រប់ប្រភេទ ឲ្យចូលមកលេងល្បែង ភ្នាល់ខុសច្បាប់ យ៉ាងគគ្រឹកគ្រេងក្នុង ទីតាំងរបស់ខ្លួនដដែល។

ប្រជាពលរដ្ឋ រស់នៅក្នង ឃុំអំពិលតាពក លើកឡើងថា ចាប់ពីជំងឺcovid-19ផ្ទុះឡើង សេដ្ឋកិច្ចរបស់ពួកគាត់ធ្លាក់ចុះ ចំណូលពីរបរកសិកម្ម ក្នុងគ្រួសារក៏ថយចុះ ពលរដ្ឋបាត់បង់ការងារធ្វើក៏ច្រើន ឯអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារចេះតែកើនឡើង ដោយសារ តែវង់ល្បែងនេះជាដើមចម ធ្វើឲ្យគ្រួសារខ្លះជំពាក់គេវ័ន្តករ គ្រួសារខ្លះត្រូវបែកបាក់ព្រាត់ប្រាស់ និរាសគ្នាក៏មាន។

ពលរដ្ឋ រស់នៅក្នុង ឃុអំពិលតាពក បានសំណូមពរដល់ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នឹងលោក ប៉ែន រ័ត្ន ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ជាពិសេស នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយពិនិត្យលើសកម្មភាពព្រងើយកន្តើយ ក្នុងការអនុវត្តន៍ច្បាប់ របស់លោក លឿង រដ្ឋា អធិការស្រុកអូររាំឪផង ដើម្បីលើក កម្ពាស់ ដល់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###