មណ្ឌលគិរី ៖ មួយរយៈពេលចុងក្រោយនេះទោះមានការបង្ក្រាប យ៉ាងសស្រាក់សស្រាំពីរកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក៏ដោយនៅតែមានក្បួនសាំយ៉ុងដឹកឈើយ៉ាងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ គ្មានរំខាន់ដល់ជំនាញមានសមត្ថកិច្ចនោះទេ។
ជាក់ស្ដែងនៅយប់ ថ្ងៃទី ៦ ខែកុម្ភៈ,ឆ្នាំ ២០២១, ជារៀងរាល់យប់គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង ជាច្រើនគ្រឿងបានដឹកជញ្ជូនឈើ ពីស្រុកកែវសីមាខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅដេប៉ូតាមបណ្ដាខេត្តនាៗ
យ៉ាងរលូន។
ដោយគ្មានការបង្ក្រាប ពីមេជំនាញរដ្ឋបាលព្រៃឈើ ស្រុកស្នួលឡើយ រថយន្តទាំងអស់នេះ ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ តាមបណ្ដោយផ្លូវជាតិលេខ ៧៦ ដើម្បីយកទៅចែកចាយតាមបណ្ដា ដេប៉ូនៅតាមបណ្ដាខេត្តផ្សេងៗ តើអាជ្ញាធរស្រុកកែវសីមាខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកស្នួលខេត្ត ក្រចេះ ធ្វេីមិនដឹង ឬបើកភ្លើងខៀវឱ្យក្រុមឈ្មួញនោះរកស៊ីដឹកជញ្ជូនឈើ បំផ្លាញធនធានធម្មជាតិមែនទេ ធ្វើអោយ ប៉ះពាល់ដល់ជំរាកសត្វព្រៃ។
ប្រភព ពីអង្គការក្រៅរដ្ឋាភិបាល នឹងសង្គមស៊ីវិល បានអោយ រស្មីឯករាជ្យ ដឹងថា ព្រៃឈើនៅសល់បន្តិចបន្ទួច ត្រូវ រលាយហិនហោចពីក្រុមឈ្មួញ កាប់បំផ្លាញអស់ហើយ មិនមានការទប់ស្កាត់ពី មេបរិស្ថានខេត្តក្រចេះ ទាំងអាជ្ញាធរ ស្រុកស្នួល ខេត្តក្រចេះ គ្រប់ស្ថាប័នពាក់ព័ន្ធ ក៏មិនឃើញចុះមកបង្ក្រាប តើអស់លោកទាំងនោះត្រូវរ៉ូវគ្នាទទួលផលប្រយោជន៍ ពីក្រុមឈ្មួញនោះហើយមើលទៅ។
ប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី និងសកម្មជនព្រៃឈើ សំណូមពរ ទៅលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី នឹងលោក ហែម រ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាត្រួតពិនិត្យសកម្មភាព ដឹកជញ្ជូនឈើ ក្រុមឈ្មួញទាំងនោះផង៕