ដោយសារព្រួយបារម្ភ ពីបញ្ហាអសន្តិសុខសង្គម ទើបប្រជាពលរដ្ឋ ក៍ដូចជាអាជីវករនៅផ្សារធំ ក្នុងភូមិទី១២ ក្រុងកំពង់ចាម ខេត្តកំពង់ចាម អំពាវនាវឲ្យថ្នាក់ដឹកនាំខេត្ត មានលោកឧត្តមសេនីយ៍ទោ ឯម កុសស ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ពិនិត្យឡេីងវិញជាបន្ទាន់។
បើតាមការអះអាង ពីអាជីវករលក់ដូរ នៅផ្សារធំក្រុងកំពង់ចាម បានឲ្យដឹងទៀតថា មេឆ្នោតយួនកត់កន្ទុយលេខកំពុងបើកដៃអោយប្រជាពលរដ្ឋខ្មែរ ចូលមកចាក់យ៉ាងពពាក់ពពូន គ្មានរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ចាមនោះឡេីយ។
ប្រភពពីអាជីវករ ក្រុងកំពង់ចាម បានបន្តទៀតថា ប្រហែលជាមានភ្លេីងខៀវ ពីដែនសមត្ថកិច្ចក្រុងកំពង់ចាម ទទួលផលប្រយោជន៍ ពីក្រុមមេឆ្នោតនោះហើយ ទេីបអាអ្វីៗប្រព្រឹត្តទៅបានយ៉ាងរលូន។
ក្រុមអ្នកញៀនល្បែង លេងឆ្នោតយួន នៅក្រុងកំពង់ចាម បានរៀបរាប់ថា ម្នាក់ៗចូលចាក់ភ្នាល់សុីសងខុសច្បាប់ ចាញ់ក្នុងមួយថ្ងៃៗ ចាប់ពី១០មឺុនរៀល ទៅ ២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល មេឆ្នោតយួន អាចប្រមូលលុយ បានក្នុងមួយថ្ងៃខ្ទង់លានរៀល ខ្ទង់ពាន់ដុល្លាក្នុងមួយថ្ងៃ ដោយសមត្ថកិច្ចអាជ្ញាធរក្រុងកំពង់ចាម មិនមានវិធានការចុះង្ក្រាបនោះទេ ព្រោះត្រូវថ្នាំសន្តំ ពីមេឆ្នោតយួនប្រចាំនៅផ្សារធំ ក្រុងកំពង់ចាម នោះទេដឹង។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះបច្ចុប្បន្នបុគ្គលមេឆ្នោតយួន ប្រចាំផ្សារធំ ក្រុងកំពង់ចាម កំពុងសប្បាយចិត្តកើបលុយ ធ្វើមានធ្វើបានតាមអំពើចិត្ត៕