ខណ:មហាជនធ្វើការរិះគន់ និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសង ភ្នាល់ខុសច្បាប់ជាច្រើនប្រភេទ ដែលកំពុងរីករាលដាលដូចផ្សិត គឺនាំឲ្យកើតមានបទល្មើសផ្សេងៗក្នុងខេត្ត។
ជាច្រើនទៀត ដូចជា អំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ នឹងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះ។
ប្រភពពី ពលរដ្ឋបន្តរិះគន់ ថាសង្វៀនមាន់ជល់ស្ថិតនៅក្រោមវត្តមាន ការគ្រប់គ្រងដោយម្ចាស់ឈ្មោះ លោក (តន ) ហើយក៍បានអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់ស្ថាប័នដែនសមត្ថកិច្ច ក្នុងខេត្តរតនគិរី ទើបអ្វីៗ ប្រព្រតឹត្តទៅបានយ៉ាងរលូន។
ទីតាំងល្បែងស៊ីសង ខុសច្បាប់ខាងលើនេះ បើតាមការអាះអាង អ្នកចូលមកលេងដលសង្វៀនមាន់ជល់បាន បង្ហើបប្រាប់ថា បើកឲ្យលេងភ្នាល់ ដាក់លុយដើមថាន់ ចាប់ ២លានរៀល ទៅ៤លានរៀល សម្រាប់គូរពិសសេឈានដល់២ពាន់ដុល្លា ថែមទៀតផង។
មានអ្នកខ្លះចាញ់អស់ រថយន្ត ម៉ូតូ បញ្ចាំប្លង់ដី ប្លង់ផ្ទះ នឹងគ្រឿងអលង្ការផ្សេងៗទៀត ជាដើម រីឯសមត្ថកិច្ចពាក់ពន្ធ័ ក្នុងខេត្តរតនគីរី រក្សាភាពស្ងៀមស្ងាត់ ចាំទទួលផលប្រយោជន៍ ពីម្ចាស់បនល្បែងឈ្មោះ ពិន តន បានជាមិនមានវិធានការចុះ បង្ក្រាបសោះឡេីយ។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ទីតាំងល្បែងស៊ីសង ខុសច្បាប់នេះ គឺស្ថិតនៅចំការស្វាយចន្ទីរ នៅចំណុចភ្នំយោល អូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី សង្វៀនខាងលើនេះគឺសុទ្ធតែពួកមេខ្លោងញៀនល្បែងបើកលេងបញ្ជល់មាន់ អាប៉ោង យូគី យ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមានសមត្ថកិច្ច នឹង អាជ្ញាធរចុះបង្ក្រាបនោះទេ ។
សព្វថ្ងៃនេះពលរដ្ឋ ក្នុងខេត្តរតនគីរី ទទូចសណូមពរដល់ ឯកឧត្តម ថោង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនៈគិរី ជាពិសេស ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្ត នឹង ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនៈគិរី មេត្តាបញ្ជូនកូនចៅក្រោមឱវាទចុះទៅត្រួតពិនិត្យនឹងធ្វើការបង្ក្រាបផងទាន.!៕