ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​គួរ​មើលរំលង​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ខ្លាំងក្លា​ជាង​មុន​.?

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​គួរ​មើលរំលង​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ខ្លាំងក្លា​ជាង​មុន​.?

ប្រភព​ស្និទ្ធ​នឹង​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ បានឲ្យ ដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ដែល​លោក ឈួន ហៃ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ គឺ​លោក ឈួន ហៃ មិនដែល​ចាត់វិធានការ​បង្ក្រាប ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​នោះ​ទេ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ដោយសារ​លោក ឈួន ហៃ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​។

​ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​អំពើពុករលួយ​ពេញបន្ទុក​របស់លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ នោះទេ​។​

​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​ក៏​ដោយ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​មន្ត្រី​គយ​ប្រចាំ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ខាង​មុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ នោះទេ​។​

ចំណែក​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ព្រោះ​ក្រុម​ឈ្មួញ​ធំៗ​សុទ្ធ​តែ​សុំ​ការយោគយល់​ពី​លោក ឈួន ហៃ ដើម្បីឲ្យ​មុខរប​ររបស់​ពួកគេ​ប្រព្រឹត្តទៅ​ដោយ​រលូន​។

​ចំណែក​លោក គុណ ញឹម អគ្គនាយក​គយ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​

​មន្ត្រី​គយ​ក្នុង​ខេត្ត​កំពង់ស្ពឺ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា រយៈពេល​ជិត​២​ឆ្នាំ​មកហើយ​ដែល​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ហើយ ប្រើ​ឈ្មោះ លោក គុណ ញឹម អគ្គនាយក​គយ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​។​

ក្នុងនោះ ប៉ុស្តិ៍​ជជុះ​របស់​មន្ត្រី​គយ​នៅខាងមុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ បាន​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ឈួន ហៃ ទាំង​យប់​ទាំង​ថ្ងៃ​ព្រោះ​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​តាម​ការកំណត់​របស់​ក្រុម​មន្ត្រី​គយ ឈរជើង​នៅ​ប៉ុស្តិ៍​ជជុះ​នោះដែរ​។​

ជាងនេះទៅទៀត​ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ខំប្រឹង​ស្រង់ដើម​តាម​ការគ្រោងទុក​ព្រោះ​តំណែង​ជា​មេ​គយ​ខេត្តកំពង់ស្ពឺ គឺ​លោក ឈួន ហៃ ចំណាយ​ដើមទុន​មិន​តិច​ទេ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###