ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក ​សាយ ​សំអាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គួរពិនិត្យ​ឡើងវិញក្រុមហ៊ុន​ស៊ីបាយអូថេ​កបំ​ផ្លាញព្រៃ​ឡង់ខេត្ត​ស្ទឹង​ត្រែង​ជិតរ​លាយ

លោក ​សាយ ​សំអាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គួរពិនិត្យ​ឡើងវិញក្រុមហ៊ុន​ស៊ីបាយអូថេ​កបំ​ផ្លាញព្រៃ​ឡង់ខេត្ត​ស្ទឹង​ត្រែង​ជិតរ​លាយ

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មោះ សុខ ជា ដែលជា​មេការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក បាន​ដឹកនាំ​កម្មករ​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​ឲ្យ​ចូល​ព្រៃ​ឡង់​កាប់​ឈើ​អារច្រៀក​ឈើ​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ប្រមាណ​ជាង​១​សប្ដាហ៍​ដើមខែ​មករា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក បាន​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​អស់​រាប់រយ​ដើម ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​របស់ខ្លួន ហើយ​បំពាន​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នកសម្របសម្រួល​ដើម្បី​ផលប្រយោជន៍​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក (Ci-Biotech Co., Ltd) ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​នៅ​ចំណុច​អូរ​គ្រាក់​យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក កាប់​ឈើ​អារច្រៀក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង កំពុង​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក ហើយ​សូម្បីតែ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក៏ត្រូវ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក កាត់​រំលំ​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​ឡង់​តាម​អំពើ​ចិត្ត​ដែរ​។

បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៣៤០០៧​ហិកតា កាលពី​ខែមិថុនា ឆ្នាំ​២០១២ នៅក្នុង​តំបន់​ព្រំប្រទល់​រវាង​ស្រុក​សំបូរ ខេត្តក្រចេះ និង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក មិនបាន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​វិនិយោគ​នោះទេ ហើយ​បែរជា​បំពាន​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង រួច​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យឡើងវិញ​អំពី​បញ្ហា​នេះហើយ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ប្រកបដោយ​ប្រសិទ្ធភាព​។

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###