ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

បន​ល្បែង​ដ៏​ធំ​កំពុងបើក​លេង​រាល់​ថ្ងៃ​ក្នុង​ឃុំ​ព្រៃ​គុយ​ក្រោយពី​បិទ​មួយ​រយះ ឥឡូវ​ម្ចាស់​សង្វៀន​ជល់​មាន់ រត់​ការ​បាន​យ៉ាង​រលូន​វិញ​ហើយ ?

បន​ល្បែង​ដ៏​ធំ​កំពុងបើក​លេង​រាល់​ថ្ងៃ​ក្នុង​ឃុំ​ព្រៃ​គុយ​ក្រោយពី​បិទ​មួយ​រយះ ឥឡូវ​ម្ចាស់​សង្វៀន​ជល់​មាន់ រត់​ការ​បាន​យ៉ាង​រលូន​វិញ​ហើយ ?

កំពង់ចាម ÷ ប្រភព​ពី​បងប្អូន​ពលរដ្ឋ រស់នៅ​ជិត​ចំណុច​ផ្លូវ​ចូល​ស្ពាន​ទី​២៣ ចូលទៅ​ក្នុង​ប្រហែល​១​គី​ម៉ែត្រ កន្លែង​ទំនប់​ស្រ​ង៉ែ ភូមិ​គោហ៊េ​ជើង ឃុំ​ព្រៃ​គុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ពួក​គាត់​ឃើញ​ក្រុម​ញៀន​ល្បែង​កំពុង​លេង យ៉ាង​ពពា​ក់ពូន មិន​ខ្លាច​ឆ្លង​រីក​រាលដាល ជំងឺ​កូវី​ដ ១៩ សោះ​ឡេ​ី​យ​។​

​បែរ​ជា​ម្ចាស់​សង្វៀន​ប្រជល់មាន់ មក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដូចជា មាន់​ជល់ បៀ​រ អាប៉ោង ស្រែក​ហ៊ោកញ្ជ្រៀវ ត្រហឹង​អឹងកង រំខាន់​ដល់​ពលរដ្ឋ ក្នុង​មូលដ្ឋាន អ្នកខ្លះ​ចាញ់​លុយ​រាប់លាន រៀល រាប់ពាន់​ដុល្លា លក់​ឡាន លក់​ម៉ូតូ បញ្ចាំ​ប្លង់ដី ថែមទៀត​ផង រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ទុក្ខ​អោយ​ម្ចាស់​បន​ល្បែង​លេង​តាម​អំពើ​ចិត្ត​។​

​បេីតា​ម​ប្រភព ពី​ពលរដ្ឋ​ក្នុង ភូមិ​គោហ៊េ​ជើង​បន្តទៀតថា ទល់​តែ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក​ជា ជួន អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស អាជ្ញា​ធរមាន​សមត្ថកិច្ច ទេីប​អ្វីៗ​ដំណើរការ​ទៅ​បាន ហេ​ី​យ​ពួកគាត់​មិន​សប្បាយចិត្ត​កាលណា មាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ភ័យខ្លា​ចកេី​ត ចោល​កម្ម ដូចជា ចោរលួច ឆក់ ប្លន់ ជា​ដេ​ី​ម នឹង​គ្រឿងញៀន រីក​រាលដាល​គូរ​អោយ​កត់សម្គាល់ នឹង​ឈាន​ដល់​ប្រេី​អំពេី​ហឹង្សា​លេ​ី​គ្រូសារ​ថែមទៀត​ព្រោះ​ដោយសារ​ចាញ់ល្បែង​។​

​ថ្មីៗ​នេះ​មាន​ភ្ញៀវ​ចូល​លេង​ជាច្រើន ដោយ ម្ចាស់​សង្វៀន​ជល់​មាន់​មាន​គ្នា​៣​ទៅ​៤​នាក់ តែ​ស្គាល់​ឈ្មោះ ធារ៉ា ម្នាក់​ហើយ​ប្រភព​​បាន អះអាងថា គ្មាន​នាក់​ណា​ហ៊ាន​ចាប់​នោះទេ​! លោក​បាន​ចំណាយ​ប្រាក់កាស​ជាច្រើន​បង់​ឲ្យ​ថ្នាក់លើ ក៏​ដូច​ជា​មន្ត្រី​សមត្ថកិច្ច​ទូទាំង​ខេត្ត​កំពង់ចាម ដើម្បី​បើក​លេង​ល្បែង​ទាំងនេះ​ជា​រៀងរាល់ថ្ងៃ បាន​សូម​បងប្អូន​ជា​ភ្ញៀវ​កុំ​ខ្លាច​ឱ្យសោះ ។​

​ស្របពេល រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ នេះ​បាន​ចេញ​បទបញ្ជា​ឲ្យ​បញ្ឈប់​អាជីវកម្ម ល្បែងភ្នាល់ ស៊ីសង​គ្រប់​ប្រភេទ ក៏ដូចជា​សង្វៀន​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ ទូ​ហ្គេម​បាញ់​ត្រី​និង​អ៊ិន​ធើ​ណេត ឲ្យអស់​ត្រឹម​បំណាច់​ឆ្នាំ​២០១៩​។​

​ជាក់ស្តែង​សង្វៀន ប្រជល់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​នាៗ បាន​បិទ​សេវាកម្ម​ទាំងនេះ ដោយ​ស្របតាម​គោលការណ៍ រាជរដ្ឋាភិបាល ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ទីតាំង​ខាងលើនេះ នៅតែ​បន្ត​បើក​លេង​យ៉ាង​គឃ្លើន ប្រឆាំង​នឹង​ច្បាប់​ប្រមុខ​ថ្នាក់ដឹកនាំ​យ៉ាងនេះ​។​

​ប្រជាពលរដ្ឋ សំណូមពរ​ដល់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឧត្តមសេនីយ៍ទោ លោក​ឯម កុសល ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូមមេត្តា ចាត់វិធានការណ៍​បង្ក្រា​ប​ទៅ​លើ​ទីតាំង​សង្វៀន​ជល់​មាន់ មួយ​កន្លែង​នេះ​ផង​ទាន ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###