កំពង់ចាម ÷ បើតាមសេចក្តី រាយការណ៍ពីព័ត៌មានក្នុងស្រុកបាន ចុះផ្សាយពី រថយន្តដឹកឈើបានក្រឡាប់ ចេញសុទ្ធតែឈើប្រណិត គឺផ្តើមដឹកចេញពីខេត្តកំពង់ធំ ប្រភេទឈើជ្រុងលេខ (១) ប្រវែង៣ម៉ែត្រ ដូចជា ធ្នង់ ស្រឡៅ កកោះ សុក្រំ ផ្ចឹក តាសេក ។ ល ។ ដល់ចំណុច ភូមិ បឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រឡាប់ក្អួតចេញសុទ្ធតែឈើប្រណិត នៅវេលាម៉ោង ១០,៣០នាទីព្រឹក គ្មានពាក្យនឹងថ្លែង។
ជាក់ស្ដែងមកដល់វេលាម៉ោង ២ ,៣០នាទីរសៀល ថ្ងៃទី០៤, ខែមករា, ឆ្នាំ២០២១ ហើយ
នៅតែពុំទាន់មានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត នឹងសមត្ថកិច្ចណាម្នាក់ ចុះមកដល់កន្លែងកើតហេតុនៅឡើយទេ ឬមួយ មេរដ្ឋបាល ព្រៃឈើខេត្តកំពង់ចាម ដឹងធ្វើមិនដឹង សម្ងំទទួលបានលាភសក្ការះ បានជារក្សាភាពស្ងៀមស្ងាត់ម្លេះ។
ប្រជាពលរដ្ឋ នឹងសកម្មជន ព្រៃឈើស្នើដល់នាយឧត្ដមសេនីយ៍សៅ សុខា មេប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជា ប្រធានគណ:កម្មាធិការថ្នាក់ជាតិទប់ស្កាត់ នឹងបង្ក្រាប បទល្មើសព្រៃឈើធនធានធម្មជាតិ ។
មេត្តាបញ្ជាដល់ស្ថាប័នពាក់ពន្ធ័តាមដងផ្លូវ ជាពិសេសនោះសណូមពរដល់ លោកមេប៉េអឹមកងរាជអាវុធហត្ថខេត្តកំពង់ចាម មានវិធានការណ៍ចុះបង្ក្រាបផងទានព្រោះថា រថយន្តដឹកឈើប្រណិត ដែលក្រឡាប់ តែងតែចរាចរណ៏ឆ្លងកាត់ខេត្តកំពង់ចាម ជាយូរខែយូរឆ្នាំមកហើយ ទេីបបែកធ្លាយរឿង រថយន្តដឹកឈើប្រណិត ។