បាត់ដំបង ÷ បើតាមប្រភពពីអាជីវករដឹកទំនិញ នឹងក្រុមឈ្មួញធំៗ បានអោយ( រស្មីឯករាជ្យ ) ដឹងថា ពួកគាត់តែងតែ ចូលបង់លុយអោយក្រុមគយចល័ត ដែលប្រចាំការ នៅច្រករបៀងអូតាគី ក្នុងមួយរថយន្តបង់ចាប់ពី១៥ម៉ឺនទៅ៣០ម៉ឺនរៀល សំរាប់រថយន្តធុនធំ ជារៀងរាល់ថ្ងៃ បើមិនបង់តាមការកំណត់នោះទេ គឺត្រូវចាប់ទំនិញទុក្ខ រងចាំដោះស្រាយថ្ងៃក្រោយ។
មេឈ្មួញដឹកទំនិញ ពួកគាត់ចូលបង់លុយបានត្អូញត្អែរ លើកឡើងថា មិនដែលឃើញ បញ្ជាក់វិក័យប័ត្រឬ លិខិតស្នាមអោយទេ ដើម្បីបញ្ជាក់ថាបាន បង់ពន្ធចូលរដ្ឋ ឬមួយចូលតែក្នុងហោប៉ៅ របស់គយហង្សា វុទ្ធ នឹងបក្សពួករបស់ខ្លួនចែកគ្នាធ្វេីមាន ធ្វេីបាន មិនគិតពីផលប្រយោជន៍ ជាតិនោះឡើយ។
ជាក់ស្តែង លោកហង្សា វុទ្ធ បញ្ជាអោយ ចៃគយប្រចាំសាខាគយចល័ត ចាំយកលុយពីអាជីវករដឹកទំនិញ នឹងពួកឈ្មួញនាំរថយន្តគេចពន្ធពីប្រទេសថៃ នៅតាមច្រករបៀងអូតាគី ខេត្តបាត់ដំបង ដោយសេរី គ្មានការ
ទប់ស្កាត់បង់តែលុយអោយទៅយ៉ាងរលូន។
បច្ចុប្បន្ននេះលោកហង្សា វុទ្ធ តែងតែអោយមន្ត្រីគយចាំប្រដេញ ក្រុមឈ្មួញអ្នករកស៊ីខុសច្បាប់ ពាក់ព័ន្ធនឹងការចេញបង្ក្រាប នាំរថយន្តអត់ព័ន្ធពី ប្រទេសថៃ ចូលស្រុកខ្មែរ នឹងឆ្មក់ចាំស្ទាក់ ចាប់រថយន្តដឹកទំនិញអោយចូលបង់លុយ មិនថាយប់ឬថ្ងៃ ដូចបានរៀបរាប់ខាងលេី។
គូររំលឹកទៀតថា ក្រុមឈ្មួញ រាយការណ៏ថាសម្រាប់ការបង់លុយ អោយពួកលោកហង្សា វុទ្ធ មួយគុណនឹង០៣ ម្ចាស់រថយន្តដឹកទំនិញម្នាក់ៗ នាំគ្នាស្រែក គ្រប់ៗគ្នាថា គយចល័ត ច្រករបៀងអូតាគី របស់គយខេត្តបាត់ដំបង គ្រប់គ្រងដោយលោកយូ ហេង សំបូរទៅដោយ រឿងអាស្រូវពុករលួយ ច្រើនបែប ច្រើនយ៉ាង ធ្វេីមិនដឹងមិនឬ អ្វីទាំងអស់ទុក្ខអោយលោកហង្សា វុទ្ធ គាបយកលុយពីក្រុមឈ្មួញតាមអំពើចិត្ត។
ក្នុងមួយថ្ងៃៗក្រុមឈ្មួញ រកស៊ីដឹកទំនិញសង្កេត ឃើញមានរថយន្ត របស់ឈ្មួញ ដែលចូលបង់លុយ នៅទីតាំងគយចល័ត នោះជាច្រើនឡាន ដូចជា÷ រថយន្តដឹកមាន់ ដឹកជ្រូក ត្រី បន្លែផ្លែឈើ នឹងគ្រឿងម្ទេស គ្រឿងសំអាង នឹងគ្រឿង អេនិចត្រនិច គ្រឿងជ័រ គ្រប់ប្រភេទ ។ល។ នាំចេញពីប្រទេសថៃ ចូលតាមច្រករបៀងអូតាគី គ្មានការទប់ស្កាត់ពី លោកហង្សា វុទ្ធនោះទេ។
សូមលោកអូនពន្ធ័ មុន្នីរត្ន័ ទេសរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុ មេត្តាជួយត្រួតពិនិត្យ នៅរឿងពុករលួយ របស់លោកយូ ហេង មេគយខេត្តបាត់ដំបង នឹងលោកហង្សា វុទ្ធ មេគយចល័តច្រករបៀងអូតាគី មិនអាចបន្តបិទបាំង ពុករលួយ គូរវះកាត់សាច់ស្អុយ ម្តងទៅ កុំអោយខូចដល់មន្ត្រីស្លូតត្រង់៕